ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » រត់ចោលអាសំឡាញ់ ព្រោះតែរឿងលេងប៉ាតម្សៅ នៅកំពង់ស្ពឺ

រត់ចោលអាសំឡាញ់ ព្រោះតែរឿងលេងប៉ាតម្សៅ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖  កាលពី​វេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០  ដោយទទួល បាន​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ ថា ​មានក្មេង​មួយក្រុម​ធ្វើ​សកម្មភាព​លេងជះទឹក​ និង ប៉ាត​ម្សៅ ​ នៅចំណុ​ច​ខាងលិចភូមិតាំងស្រឹង ​តាម​ផ្លូវជាតិលេខ​៤៤​ចន្លោះគីឡូម៉ែត្រ៤២_៤៣​ ក្នុងភូមិតាំងស្រឹង​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ គឺ សមត្ថកិច្ចបានចុះទៅដល់ភ្លាម ។

សមត្ថកិច្ច អះអាងថា ប៉ុន្តែជាក់ស្តែង​ក្រុម​ក្មេងអនា​ធិបតេយ្យទាំងនោះបានរត់គេចចោលម៉ូតូ​និងដប​ម្សៅ​និង ធុងទឹក​ ដោយបន្សល់ទុកម៉ូតូចំនួន៨គ្រឿង ។

សមត្ថកិច្ចបានសំណូមពរ​ ដល់អនាព្យាបាលមេត្ដា​ជួយណែនាំ​អប់រំ​ប្រដៅកូនចៅ​ កុំអោយធ្វើទង្វើឬ​សកម្មភាព​ណាមួយ ដែលបង្កភាពចលាចល​ប៉ះពា​ល់​ដល់សង្គម​ ជាពិសេសការប្រមូលផ្តុំគ្នា ដែលជាបំរាមរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya