ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​ចិន​៣នាក់ ករណី​ចាប់​ចិន​ដូចគ្នា ​ជំរិត​ទារប្រាក់​ពី​១០​ទៅ ២០​ម៉ឺន​ដុល្លារ​ នៅភ្នំពេញ

ឃាត់​ចិន​៣នាក់ ករណី​ចាប់​ចិន​ដូចគ្នា ​ជំរិត​ទារប្រាក់​ពី​១០​ទៅ ២០​ម៉ឺន​ដុល្លារ​ នៅភ្នំពេញ

ភ្នំពេញៈ​  កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ប៉ូលិស​បាន​ចាប់​ក្រុម​ជម្រិត​ទារប្រាក់​ជា​ជន​ជាតិចិន​ចំនួន​បីនាក់ ដែល​បាន​ចាប់​ជនជាតិ​ចិន​ដូចគ្នា​ជំរិត​ទារប្រាក់​ពី​១០​ទៅ​២០​ម៉ឺន​ដុល្លារ​។​ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ​។
​ករណី​ចាប់ជំរិត​ទារប្រាក់ (​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ដ​ទារប្រាក់​) បានកើត​ឡើង​នៅ​ចំណុច​ក្នុង​បន្ទប់​លេខ ៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​យប់​ថ្ងៃទី​១២ ខែមេសា​។​
ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រាំ​នាក់​។ ក្នុងនោះ​មាន​ជនជាតិ​ចិន​បីនាក់​និង​ជនជាតិខ្មែរ​ពីរ​នាក់​។​ពួកគេ​បាន​ប្រាប់​ជនរងគ្រោះ​ថា ខ្លួន​ជា​ប៉ូលីស និង​បានបង្ហាញ​ប័ណ្ណសម្គាល់ខ្លួន​ប៉ូលីស​ផងដែរ​។
​ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត ដែលជា​ជនជាតិខ្មែរ​។​

ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ទាំង​បីនាក់ មានដូចជា​មួយ​- ឈ្មោះ ចម ជី​ង​មីង ( ZHAO-JIANMING ) អាយុ​៣៥​ឆ្នាំ​កាន់​លិខិតឆ្លងដែន​(​គ្មាន​) ស្នាក់នៅ​ម្ដុំ​ក្រោយ​ក្រសួងការពារជាតិ និង​មាន មុខរបរ​ជា ប៉ូលិស​ចិន ។ ២-​ឈ្មោះ XIAO-ZEAN អាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ​។ ៣-​ឈ្មោះ HU FENGWEN អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ ១៥ ផ្លូវ​លេខ ៣​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ រកស៊ី​ខាង​រ៉ែ​មាស ។

​វត្ថុតាង​ចាប់យក​មាន​រថយន្ដ​ចំនួន​មួយគ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ ពាក់​ផ្លាកលេខ​: ខេមរភូមិន្ទ 2- 1647 ( របស់​បក្ខពួក​ជនសង្ស័យ​រត់គេចខ្លួន​) ។ ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន​៣២៦​ដុល្លារ , ប​ណ្ណ័​ពត៌មាន , ដំបងឆក់​ចំនួន​ពីរ​និង​គ្រាប់​ចំនួន​មួយ​, កាត​សម្គាល់​ខ្លួន​ចំនួន​មួយ (China police លេខ 940366), ប​ណ្ណ័​សម្គាល់​រថយន្ដ​ចំនួន​មួយ​( ខេ​ម​ភូមិន្ទ​02 លេខ 2-1647 ) និង​កាត​ធនាគារ​មួយ (ATM – ABA BANK) , ខ្នោះដៃ​ចំនួន​ពីរ​, ក្រណាត់​ពណ៌​ខ្មៅ​ចំនួន​បួន​( សម្រាប់​គ្រប​មុខ​)​។​វត្ថុតាង​នេះ របស់​ឈ្មោះ ZHAO JIANMING​។​

​ចំណែកវត្ថុតាង ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និង​ស , លុយ​ដុល្លារ​ចំនួន ១៣​ដុល្លារ​និង​ប្រាក់រៀល​ចំនួន​៤២០០​រៀល , លិខិតឆ្លងដែន​ចំនួន​មួយ លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក​Romoss, កូនសោរ​មួយ​ចង្កោម​និង​កាបូប​ខ្មៅ​ចំនួន​មួយ ជា​របស់​ឈ្មោះ XIAO ZEAN) ។ ​ចំណែក​ទូរស័ព្ទ​ចំនួន មួយគ្រឿង ម៉ាក​IPhone X ពណ៌ ទឹកប្រាក់ របាយការណ៍​ពុំបាន​បញ្ជាក់​ទេ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ ចិន អាយុ​៣១​ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ​លៀង មីង​ជូ ផ្ទះ​លេខ​8 ផ្លូវ 278 ភូមិ​5 សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង ។ មុខរបរ បុគ្គលិក​ខារ៉ាអូខេ​។

​ នៅ​ថ្ងៃទី​១២ ខែមេសា​វេលា​ម៉ោង​៩ និង​២០​នាទី ជនរងគ្រោះ​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ ហាយ​លៀង​មីង​ជូ បន្ទប់​លេខ​៩០២ ជាន់​ទី​៩​ផ្ទះ​លេខ ៨​បេ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពីរ​នាក់​ប្រពន្ធ​ឈ្មោះ ឈាន ជី​យី​ង ( CHEN GUZ YING) កំពុង​ហូបបាយ​។ បាន​ប្រហែល​មួយសន្ទុះ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​( បីនាក់ ជនជាតិ​ចិន និង ពីរ នាក់ ជា​ជនជាតិខ្មែរ​) បាន​ចូលមកក្នុង​បន្ទប់​របស់​ជនរងគ្រោះ ហើយ​បាន​ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​ជា​ប៉ូលីស​និង​បានបង្ហាញ​ប័ណ្ណសំគាល់ខ្លួន​ប៉ូលីស​ផងដែរ​។ បន្ទាប់មក ក្រុម​ជនសង្ស័យ​ក៏បាន​ចាប់​ជនរងគ្រោះ​ជា​បុរស ឈ្មោះ LIN WEI XIAH នាំ​ចេញពី​សណ្ឋាគារ​ខាងលើដោយយក​ជនរងគ្រោះ​ដាក់ចូល​រថយន្ដ​មួយគ្រឿង ម៉ាក​ហ៊ីល​លុច​រី​វ៉ូ ពណ៌​ស្ករ ពាក់​ផ្លាកលេខ​: ខេមរភូមិន្ទ 02 -1647​។ ​ក្រុម​ជនសង្ស័យ​បានដាក់​ខ្នោះដៃ​ជនរងគ្រោះ រួច​នាំ​ជនរងគ្រោះ​ចេញទៅ ។ បន្ទាប់​ជនសង្ស័យ បាន​ដឹក​ជនរងគ្រោះ​មកដល់​ទីវាល​មួយកន្លែង ហើយ​ក្រុម​ជនសង្ស័យ បាន​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ ឲ្យ​ជនរងគ្រោះ ទូរស័ព្ទ​តាមរយ​:​លេខ +855 11671129 ទៅ​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ត្រៀម​លុយ មួយ​លាន​លុយ​ចិន ឬ​១០​ទៅ​២០ ម៉ឺន​ដុល្លារ សិន​ចាំ​ទាក់ទង​មក​។ លុះ​មកដល់​ចំណុច​មុខផ្ទះ​មួយ​មិន​ស្គាល់ ហើយ​បាន​ឈប់​រថយន្ដ​រួច​ចុះ​ពីលើ​រថយន្ដ ទៅ​និយាយ​ជាមួយ​បក្ខពួក​ម្នាក់ទៀត ពេល​ក្រុម​ជនសង្ស័យ​កំពុងនិយាយ ឆ្លៀតឱកាស​ពេលនោះ ជនរងគ្រោះ​ស្ទុះ​ទៅកាន់​ចង្កូតរថយន្ដ​។ ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ក្នុង​រថយន្ដ​បាន​ស្ទុះ​មក​ក្រៀក ក និង​វ៉ៃ​ក្បាល​ជនរងគ្រោះ និង​ទាញ​ចង្កូតរថយន្ដ​បណ្ដាល​ឲ្យ​រថយន្ដ​នោះ​រ៉េ​ចង្កូត ទៅបុក​ជាមួយ​រថយន្ដ​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស​៥៧០​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​: រដ្ឋ 07-6888 ដែល​ចត​ទុក​នៅលើ​ផ្លូវ 338 មុខផ្ទះ​លេខ 3 D ភូមិ​3 ក្រុម​24 សង្កាត់​ទួល​ស្វាយព្រៃ​ទី​1 ខណ្ឌ​បឹង​កេងកង បណ្ដាល​ឲ្យ​រថយន្ដ​ទៅមុខ​លេង​រួច​។

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​(​ជនជាតិ​ចិន​) រួម​និង​វ​ត្ដុ​តាង​ខាងលើ មក​ទីស្នាក់ការ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១​ដើម្បី​សាកសួរ​តែម្ដង រហូតមកដល់​ម៉ោង​ប្រហែល ២១​យប់​ថ្ងៃទី​១៣​ខែមេសា​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​មួយនា​ក់ទៀត​ឈ្មោះ HU FENGWEN ភេទ ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ​ចិន នៅ​ចំណុច​មុខ​បុរី​ភ្នំពេញ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នាំមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សាកសួរ​បន្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya