ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន កំពុងឈប់ស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

ឡានបុកឡាន កំពុងឈប់ស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

ភ្នំពេញ: នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0970 ជាប្រភេទរថយន្តទ្រុងដឹកទំនិញ បើកបរដោយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ មានអ្នករួមដំណើរជាមួយម្នាក់ បានរងរបួស ។ ចំណែករថយន្តរងគ្រោះ ដែលឈប់ស្ងៀម ត្រូវរថយន្តខាងលើបុកពីក្រោយនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7412 ជាប្រភេទរថយន្ត ទេសចរណ៍១៥កៅអី រងការខូចខាតខាងក្រោយ។

មុនកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ CVX ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានឈប់ចតអែបខាងនៅលើផ្លូវ។ ស្របពេលនោះ ស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទ្រុងដឹកទំនិញ បើកបរក្នុងទិសដៅស្របគ្នា ទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតខ្ទេចកាប៊ីនខ្លួនឯង និងបុរសម្នាក់ ដែលជាអ្នករួមដំណើរ ជិះក្នុងរថយន្តរងរបួសយ៉ាងដំណំ ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ CVX រងការខូចខាតផ្នែកខាងក្រោយ។  ជនរងគ្រោះត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។

កម្លាំងនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya