ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ នៅបន្ទាយមានជ័យ

ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយ បានឲ្យដឹងថា ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ដែលកំពុងចុះល្បាតចាប់ឃាត់ខ្លួន នៅចំណុចម្ដុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ក្រោយពីមានអំពើហិង្សា កម្លាំងកងរាជអាវុធហត្ថក្រុង បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ វី ខាន់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត មកប្តឹងសមត្ថកិច្ចទាំង របួសដៃហូរឈាម ថាជនដៃដល់២នាក់ កាប់ខ្លួនឲ្យរបួស កម្លាំងកងរាជអាវុធហត្ថយើង បានស្រាវជ្រាវចាប់បាន ជនសង្ស័យទាំង២នាក់ ១/-ឈ្មោះ ហម សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ ងឿន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ កាំបិតចំនួន២ដើម កាំបិតបុ័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម ហើយនាំខ្លួនពួកគេមកសាកសួរ នៅបញ្ជាការដ្ឋាន។

លោកមេបញ្ជាការបានបញ្ជាក់ថា  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ២នាក់ បានសារភាពថា ពួកគេពិតជាបានយកកាំបិតដេញកាប់ឈ្មោះ វី ខាន់ បណ្ដាលឲ្យរងរបួសពិតប្រាកដមែន ដោយសារខឹងឈ្មោះ វី ខាន់ បានយកទូរស័ព្ទរបស់ខ្លួន ទៅបញ្ចាំយកលុយចាយអស់។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុជហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការ អាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។  ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះហើយដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya