ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា បណ្ដាលឲ្យកម្មករសំណង់ម្នាក់រងរបួស នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា បណ្ដាលឲ្យកម្មករសំណង់ម្នាក់រងរបួស នៅកណ្តាល

កណ្ដាល:   ករណីហិង្សាដោយចេតនា ចំណុចផ្លូវបេតុងមុខផ្ទះជនសង្ស័យភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី ។

ជនរងគ្រោះឈ្មោះលី លីមភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មុខរបរ កម្មករសំណង់។
ជនសង្ស័យឈ្មោះ ផុន សិលា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

ជនរងគ្រោះបានជិះកង់កាត់មុខផ្ទះជនសង្ស័យក្នុងគោលបំណង ទៅកន្លែងការដ្ឋានសំណង់ដែលខ្លួនធ្វើការ ពេលនោះ ស្រាប់តែឃើញ ជនសង្ស័យឈរមុខផ្ទះ ជនរងគ្រោះបានឈប់កង់សួរនាំព្រោះស្គាល់គ្នាហើយ ក៏បានទាក់ពាក្យសំដីគ្នា ដោយសារជនសង្ស័យបានចោទជនរងគ្រោះថា ធ្លាប់មកធាក់ទ្វាររបងផ្ទះរបស់ខ្លួនកាលពីឆ្នាំមុន ទើបឈានទៅដល់ការប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានវាយទៅលើជនរងគ្រោះ បណ្តាលឲ្យដួលបោក ក្បាលទៅលើផ្លូវបេតុងរងរបួស ក្រោយមកត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya