ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » វែបសាយអន្តរជាតិ Worldometers ! ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជាង៦១ម៉ឺននាក់ និងស្លាប់ជាង២៦,០០០នាក់ ខណៈមានករណីស្លាប់ថ្មីជាង២៤០០នាក់

វែបសាយអន្តរជាតិ Worldometers ! ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជាង៦១ម៉ឺននាក់ និងស្លាប់ជាង២៦,០០០នាក់ ខណៈមានករណីស្លាប់ថ្មីជាង២៤០០នាក់

(វ៉ាស៊ីនតោន)៖ យោងតាមវែបសាយអន្តរជាតិ Worldometers នៅថ្ងៃពុធនេះ ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនឡើង ដល់៦១៣,៨៨៦នាក់ ក្នុងនោះស្លាប់២៦,០៤៧នាក់ រីឯជាសះស្បើយវិញមាន៣៨,៨២០នាក់។ ខណៈពេញមួយថ្ងៃម្សិលមិញមានមនុស្សស្លាប់ ២៤០៧នាក់ ដោយសារជំងឺដ៏កាចសាហាវនេះ។

នៅអាមេរិក រដ្ឋដែលកំពុងបន្តរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 គឺរដ្ឋញូយ៉ក ដែលមានករណីឆ្លងច្រើនជាង២០០,០០០នាក់ និងស្លាប់លើសពី១០,០០០នាក់ ហើយក្នុងនោះរដ្ឋញូយ៉កទៀតសោត គឺទីក្រុងញូយ៉កស៊ីធីតែម្តង ដែលជាចំណុចមានការឆ្លងរាលដាល ខ្លាំង ជាមួយករណីឆ្លងជាង១១០,០០០នាក់។

គួរជម្រាបថា ទោះបីជាអាមេរិកកំពុងបន្តរងគ្រោះខ្លាំងដោយសារ COVID-19 ក៏ដោយ ប្រធានាធិបតីអាមេរិក លោក

ដូណាល់ ត្រាំ ទើបតែ បានប្រកាសថា លោកបានសម្រេចចិត្តផ្អាកការផ្តល់ថវិកាសម្រាប់ WHO ក្រោមហេតុផលថា អង្គការអន្តរជាតិនេះគ្រប់គ្រងវិបត្តិ COVID-19 មិនបានល្អ ដែលបណ្តាលឲ្យវារាលដាលពាសពេញពិភពលោក៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya