ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ផ្លូវជាតិលេខ៤ នៅព្រះសីហនុ

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ផ្លូវជាតិលេខ៤ នៅព្រះសីហនុ

ព្រះសីហនុ:  នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងម៉ូតូ កាលពីម៉ោង ២០ និង ០០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។

រថយន្តម៉ាកនីសសាន់ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៩៣៨៩ មានទិសដៅពីខេត្ត ព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេខ្លួនបាត់) បុកប៉ះជាមួយម៉ូតូ ម៉ាក HONDA WAVE ពណ៌ក្រហម គ្មានផ្លាកលេខ មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ណាវ រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់)។

សាកសព ត្រូវបានរក្សាទុក រង់ចាំប្រគល់ជូនសាច់ញាតិ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya