ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ទីលថ្មី​ បង្កប់ខ្លួនក្នុងទ្រុងឡានធុនធំ ដើម្បីឆ្លងខេត្ត សមត្ថកិច្ចឃាត់មនុស្ស ៤៨នាក់ នៅព្រះសីហនុ

ស្ទីលថ្មី​ បង្កប់ខ្លួនក្នុងទ្រុងឡានធុនធំ ដើម្បីឆ្លងខេត្ត សមត្ថកិច្ចឃាត់មនុស្ស ៤៨នាក់ នៅព្រះសីហនុ

ព្រះសីហនុ​:  ជាក់ស្តែង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អង្វរក ដល់​បងប្អូន​កម្មករ មិន​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​យ៍​ក្នុងការ​ជួបជុំគ្នា ដើម្បី​បង្កា​ទុបស្កាត់​ការឆ្លង​វិ​រុស​កូ​វីដ​១៩ យ៉ាងណាក្តី ក៏​បងប្អូន​មិន​ស្តាប់​ដែរ នៅតែ​បន្ត​លួច​ប្រមូល​ផ្តុំគ្នា ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ដដែល​។​

​ កម្លាំង អ​.​ហ ស្រុក​កំពង់សីលា នឹង​កម្លាំង អ​.​ហ ស្នាក់ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​កំពង់សីលា ប្រចាំការ​ចំណុច​គីឡូម៉ែត្រ​លេខ​១៤១ ចំណុច​ផ្លូវបំបែក​ស្រែអំបិល (​ផ្លូវជាតិ​លេខ​៤៨) ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ជាប់​ព្រំប្រទល់​ជាមួយ ស្រុកស្រែ​អំបិល ខេត្តកោះកុង បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ​ទ្រុង ធ្វើដំណើរ​ពី​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅកាន់​ខេត្តកោះកុង ដែល​បាន​លួច​ដឹក​បង្កប់​កម្មករ រោងចក្រ ក្នុង​ទ្រុង​ឡាន​ចំនួន​៤៨​នាក់​(​ស្រី​១៧​នាក់​)​។​

​ឃាត់ខ្លួន ធ្វើ​ការណែនាំ​ឲ្យ​ពួកគាត់​នាំគ្នា​ជិះឡាន​ដែល​គាត់​បាន​ជិះ​មក ឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​របស់​ពួកគេ​វិញ ដោយ​កម្លាំង អ​.​ហ បាន​ជូន​ពួកគាត់​ទៅដល់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya