ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់ខ្លួន​អ្នកប្រើប្រាស់​ថ្នាំញៀន​២​នា​ក់ មានកាំភ្លើង​ឡុ​ក​បាញ់​គ្រាប់​ជ័រ​បញ្ជូន​ទៅកាន់​តុលាការ​ ​

ប៉េអឹម​ចាប់ខ្លួន​អ្នកប្រើប្រាស់​ថ្នាំញៀន​២​នា​ក់ មានកាំភ្លើង​ឡុ​ក​បាញ់​គ្រាប់​ជ័រ​បញ្ជូន​ទៅកាន់​តុលាការ​ ​

ប៉ោយប៉ែត ៖​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​កាលពី​​វេលា​ម៉ោង​5​ល្ងាច​ថ្ងៃទី​13/02/2014 ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើប្រាស់ អាវុធ​ខុសច្បាប់​។​
​ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​ទី​១​ឈ្មោះ អាង ធី ភេទ​ប្រុស អាយុ​25​ឆ្នាំ​រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​និង ទី​-២ ឈ្មោះ ជួន ចំរើន ភេទ​ប្រុស អាយុ​23​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​1​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។​
​លោក ហម មុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត  បាន​ថ្លែងអោយដឹងថា មុន​និង ដល់​ការឃាត់ ខ្លួន​ជនសង្ស័យ​ទាំង​២​នេះ​គឺ​សមត្ថកិច្ច ឆែក​ជន​ក្នុង​ខ្លួន​របស់​ជនសង្ស័យ ប្រទះឃើញ​កាំភ្លើង​ម៉ា​កឡុក ប្រើ​ហ្គាស​បាញ់​គ្រាប់​ជ​រ័ ហើយក៏​ឃាត់​តែម្តងទៅ​។​លោក​មេបញ្ជាការ បាន​បន្តទៀតថា បន្ទាប់ពី​ឃាត់ខ្លួន ពួកគេ​ឆ្លើយ​សារភាពថា​គេ​ទើប​មកពី​ទិញ​ថ្នាំញៀន​អស់​30000​រៀល​ជក់​នៅ​ផ្សា​រ៉ា ក្រុង​ប៉ោយប៉ែត​។​

​យោងតាម​បទ​ប​ព្ជា​ា​របស់លោក​ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយ មានជ័យ ជនសង្ស័យ​ខាងលើ ត្រូវបាន​កសាង សំណុំរឿង​បញ្ជូនទៅ​កាន់​ទី បញ្ជ​ការ ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya