ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ចោរឆក់​ម្នាក់ ​ទៅ​តុលាការ នៅភ្នំពេញ​ ​

បញ្ជូន​ចោរឆក់​ម្នាក់ ​ទៅ​តុលាការ នៅភ្នំពេញ​ ​

ភ្នំពេញ​៖​  ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទដៃ​) ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នៅ​រសៀល​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០ ​។​

ជនសង្ស័យ​ឈ្មោះ ឈិន សារឿន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក IPhone7Plus​ពណ៌​ក្រហម​ពី​ក្មេងប្រុស​ម្នាក់​អាយុ​៣​ឆ្នាំ​ដែល​កំពុង​ឈរ​កាន់​លេង​នៅមុខ​ផ្ទះ​ជាមួយ​ម្តាយ​នៅ​ចំណុច​ភូមិ​ចម្រើន​ផល​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​។​

​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​និង​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​នៅ​ផ្សា​រកា​ណា​ស៊ី​ធី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែដោយសារ​ទូរស័ព្ទ​នោះ​មាន​ជាប់​ICloud​ ទើប​ឪពុក​របស់​ក្មេង​ឆែក​ឃើញ​ទីតាំង​របស់​ជនសង្ស័យ​ហើយ​តាមរក​ដល់​កន្លែង​ដែល​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ទៅ​លក់​ក៏បាន​ប្តឹង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​ឃាត់ខ្លួន​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya