ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ មានប្រជាពលរដ្ឋប្រមាណជាង ៦០នាក់បានមកប្រមូលផ្ដុំគ្នានៅមុខ សាលាដំបូងខេត្ដសុំឱ្យតុលាការដោះលែងស្ដ្រីម្នាក់ដែលសមត្ថកិច្ច ដឹកនាំដោយ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ពោធិ៍សាត់ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤និងសុំរស់នៅ បង្កបង្កើនផលនៅកន្លែងភូមិចាស់ដែល ពួកគាត់ធ្លាប់រស់នៅ ។
ប្រភព ព័ត៌មានពីតំណាងប្រជាពល រដ្ឋទាំង៦០នាក់មកពីបណ្ដាខេត្ដនានា ដែលនាំគ្នាមករស់នៅចំណុចចម្ការចេក ស្ថិតក្នុងភូមិអូរធំ ឃុំក្រពើពីរ ស្រុកវាល វែង ខេត្ដពោធិ៍សាត់ថា ពួកគាត់បាន ប្រមូលផ្ដុំគ្នាមកតវ៉ានៅមុខសាលាដំបូង ខេត្ដពោធិ៍សាត់សុំឱ្យដោះលែងមនុស្ស និងសុំរស់នៅបង្កបង្កើនផលនៅកន្លែង ចាស់ដដែល ៕