ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ អង្គុយហូបបាយក្នុងរោងចក្រកាត់ដេរ ស្រាប់តែអួលបាយ ស្លាប់ នៅកំពង់ចាម

ស្ត្រីម្នាក់ អង្គុយហូបបាយក្នុងរោងចក្រកាត់ដេរ ស្រាប់តែអួលបាយ ស្លាប់ នៅកំពង់ចាម

កំពង់ចាម:  នៅក្នុងរោងចក្រកាត់ដេរមេតថេក ខេមបូឌា ខប លីមីធីត ស្ថិតក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអួល បាយ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់  កាលពីវេលាម៉ោង ១១ និង ០០នាទីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ ។

ជនរងគ្រោះឈ្មោះណៃ រដ្ឋា ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ដំបូងទ្បើងជនរងគ្រោះ កំពុងហូបបាយ នៅក្នុង អគាររោងចក្រ ស្រាប់តែអួលបាយ ពេលនោះ អ្នកហូបបាយជាមួយបាននាំគ្នា យកជនរងគ្រោះទៅពេទ្យ ដែលប្រចាំការក្នុង រោងចក្រ ហើយត្រូវបានបញ្ជូនបន្តទៅពេទ្យខេត្ត កំពង់ចាម ។ លុះមកដល់ពេទ្យកំពង់ចាម ជនរងគ្រោះ ក៏បានស្លាប់បាត់ទៅ។

បន្ទាប់មកក៏បន្តដឹកសពជនរងគ្រោះ ទៅផ្ទះនៅភូមិ កោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya