ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង ៖ កោះប្រជុំជាមួយមន្ដ្រីជំនាញ ដោះស្រាយចរាចរណ៍ នៅច្រមុះជ្រូក ក្បាលថ្នល់ ក្រោយពី….

លោក ឃួង ស្រេង ៖ កោះប្រជុំជាមួយមន្ដ្រីជំនាញ ដោះស្រាយចរាចរណ៍ នៅច្រមុះជ្រូក ក្បាលថ្នល់ ក្រោយពី….

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួន. កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការដោះស្រាយចរាចរណ៍នៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) និងអាចដោះស្រាយបាន នូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញដកយកសាំងសូគីមិចនៅចំណុច ច្រមុះជ្រូកក្បាលថ្នល់នេះចេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សារកដំណោះ ស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរ លើបញ្ហាសរាចរនៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងផ្លូវសម្ដេចមហា

គណៈមហាសេនាបតីតេជោហ៊ុនសែនឬ(ផ្លូវ៦០ម៉ែត្រ) ខណៈដែរផ្លូវនេះ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខ
ច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍យើងនឹងយកការ៉ាសសាំង សូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍តំបន់នេះ ឲ្យប្រសើរឡើង។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលនេះ យើងអាចសំរួលការដោះ ស្រាយបញ្ហាចរាចរណ៍បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការ ពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះ វិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយ

ម៉ឺនគ្រឿង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya