ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ដួលរលំដើមឈើមួយចំនួន ប្រាសាទតាព្រហ្ម នៅសៀមរាប

ដួលរលំដើមឈើមួយចំនួន ប្រាសាទតាព្រហ្ម នៅសៀមរាប

(សៀមរាប)៖  នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ដោយសារភ្លៀងធ្លាក់លាយឡំ នឹងខ្យល់បក់ខ្លាំងផងនោះ បានធ្វើឱ្យបាក់រលំដើមឈើមួយចំនួននៅប្រាសាទតាព្រហ្ម តែមិនបានបណ្ដាលឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធរបស់ប្រាសាទនោះឡើយ។

លោក ឡុង កុសល បានបន្តថា ក្រោយទទួលបានដំណឹងខាងលើនេះ ក្រុមការងារនៃអាជ្ញាធរជាតិ អប្សរាក៏បានម្នីម្នាចុះអាកាត់យកដើមឈើដែលបាក់រលំទាំងនោះចេញភ្លាមៗ ដើម្បីកុំឱ្យគងលើថ្ម-ប្រាសាទយូរ។

កន្លងមក ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានត្រួតពិនិត្យ និងកាត់ក្រីដើមឈើនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតាមប្រាសាទបុរាណនានានោះជាប្រចាំមកហើយដែរ ប៉ុន្តែដោយសារយប់មិញខ្យល់បក់ខ្លាំងពេក ក៏បណ្ដាលឱ្យដើមឈើទាំងនោះបាក់រលំតែម្ដងទៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya