ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅព្រះសីហនុ

បង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅព្រះសីហនុ

(ព្រះសីហនុ)៖  នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ  បង្រ្កាបករណីជួញដូរ និងរក្សាទុក ខុសច្បាប់នូវសារធាតុ ញៀនមួយកន្លែង នៅក្នុងផ្ទះក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ សែម ញ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ និងទី២៖ ឈ្មោះ ភា រឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ។  ក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ១៤កញ្ចប់ (ធំ១១កញ្ចប់ និងតូច៣កញ្ចប់), ទូរស័ព្ទដៃ៣គ្រឿង ម៉ាកអាយហ្វូន៦ភ្លើស ពណ៌ប្រផេះ អូបពោរេណូពណ៌ស និងណូគាពណ៌ខៀវ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya