ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ចាប់ផ្ដើម​គម្រោង​សាងសង់​បុរី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រែក​ហូរ​ ​

ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ចាប់ផ្ដើម​គម្រោង​សាងសង់​បុរី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រែក​ហូរ​ ​

ភ្នំពេញ ៖ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បានចាប់ផ្ដើម​គម្រោង​សាងសង់​បុរី ហេង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​អភិវឌ្ឍន៍ ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល នៅ លើ​ផ្ទៃដី​រហូតដល់​៣០០​ហិកតា ។​
​នេះ​ជា ការលើកឡើង​ពី​សំណាក់​លោក ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​នៅក្នុង​ពិធី​ក្រុង ពាលី​និង​សម្ពោធ​ការិយាល័យ​ទិញ​លក់ នៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល នា​ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ។ លោកជំទាវ ឧកញ៉ា​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា គម្រោង​សាងសង់​បុរី​ហេង​អភិវឌ្ឍន៍ សម្រាប់​លក់​ឱ្យ​អតិថិ​ជននេះ​ដោយ យល់ឃើញថា​កំណើនសេដ្ឋកិច្ច​កម្ពុជា កំពុងមាន​សន្ទុះ​លឿន​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។​
​លោកជំទាវ ឧកញ៉ា សៀង ចាន់​ហេង បាន​ថ្លែង​ទៀតថា គម្រោង​សាងសង់​នេះ​គឺ មាន​៣​ដំណាក់កាល​គឺមាន​សាងសង់​ជា​ផ្ទះល្វែង និង​ភូមិគ្រឹះ​ជា​លក្ខណៈ ខ្មែរ ។ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ព្រែក​ហូរ​នេះដែរ ក្រុមហ៊ុន​ក៏មាន​បង្កើតជា​ផ្សារ​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់ អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​នៅក្នុង​បុរី​ហេង​អភិវឌ្ឍន៍​នេះ​ផងដែរ ។​
​ទាក់ទិន ទៅនឹង​ការទិញ​ឬ​បង់​រំលស់ ទៅលើផ្ទះ​ឬ​ដី​នោះ លោ​កក​ជំទាវ​ឧកញ៉ា បានបញ្ជាក់​ឱ្យដឹង​ច្បាស់​ថា អតិថិជន បង់​រំលស់​ទៅលើ​ផ្ទះមួយ​ល្វែង​ក្នុងតម្លៃ តែ​១០០​ដុល្លារ​ក្នុង​១​ខែ​ប៉ុណ្ណោះ​មាន​រយៈ ពេល​១៥​ឆ្នាំ ។​
​គួរ បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​នឹងមាន​គម្រោង​ក្នុងការ​បង្កើត​ក្រុង​រណប​នៅក្នុង​តំបន់ អភិវឌ្ឍន៍ ព្រែក​ហូរ​នេះ​ដែល​ក្រុមហ៊ុន​មាន​ផ្ទៃដី រហូតដល់​ជាង​៤.០០០​ហិកតា​ដែលជា តំបន់​សេដ្ឋកិច្ច​មួយ​នៅក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya