ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បានរងរបួសធ្លាយពោះចេញពោះវៀនក្បែរនិងផ្លោកនោម ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរសម្នាក់ បានរងរបួសធ្លាយពោះចេញពោះវៀនក្បែរនិងផ្លោកនោម ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះ នៅវេលាម៉ោង២និង១០ នាទីរសៀល ថ្ងៃទី ១២ មេសា ឆ្នំា ចំណុចមុខខារ៉ាអូខេ នគរសំរិទ្ធ ផ្លូវ១៨២ (ទេពផន ) សង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសម្នាក់ បានរងរបួសធ្លាយពោះចេញពោះវៀនក្បែរនិងផ្លោកនោម ត្រូវបានរថយន្តសាមុយក្លីនិកឯកជន សុង កាណ៍ មកដឹកទៅសង្គ្រោះ បន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយសារជិះបុកពីក្រោយម៉ូតូកង់បី បំរ៉ុងឈប់បត់ទៅយកទៅភ្ញៀវ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមាន ឈ្មោះ កែវ រតនា អាយុ ៣៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៍ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HK-3239 ។រីឯ ម្ចាស់កង់បី ឈ្មោះ មាស វាសនា អាយុ៣៣ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កង់បីម៉ាក TVS ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1HQ-5396 ។

មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូស្របគ្នាជាមួយ និងម៉ូតូកង់បីតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពី លិចទៅកើត ដោយម៉ូតូកង់បី នៅខាងមុខម៉ូតូជនរងគ្រោះ លុះឆ្លងស្តុប បានប្រហែល៥មែត្រ ស្រាប់តែ ម៉ូតូចាប់ហ្វ្រាំងបង្អង់ល្បឿន រកបត់ក្រោយ ក៏ត្រូវម៉ូតូជនរងគ្រោះពីក្រោយចំហៀងខាងឆ្វេង លាន់ដូចរន្ទះ បណ្តាលអោយជនរងគ្រោះ ជុងនិងដៃម៉ូតូចំពោះក្បែរផ្លោកនោមធ្លាយពោះវៀនចេញមក។ រីឯម៉ូតូខូចខាតផ្នែកខាងមុខ និងម៉ូតូកង់បីកំពិតនិងបាក់ដែកដំបូលតង់ផ្នែកខាងឆ្វេង។

បើតាមសម្តីពីម្ចាស់ម៉ូតូ បានឲដឹងថា នៅពេលនោះមាន ភ្ញៀវBooking មកគាត់ក៏បន្ថយល្បឿន បំរ៉ុងបត់ក្រោយ ស្រាប់តែជនរងគ្រោះជិះម៉ូតូមកបុកពីក្រោយកង់បីគាត់ពេញទំហឹងតែម្តង ។

សមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ហៅរថយន្តសាមុយ ក៏មានរថយន្តសាមុយ ក្លីនិកឯកជន សុង កាណ៍ មកដឹកទៅសង្គ្រោះបន្ត នៅឯមន្ទីរពេទ្យ កាល់ម៉ែត ចំណែកមធ្យោបាយទាំង២គ្រឿង ប៉ូលិសចរាចរណ៍ខណ្ឌវាស់វែង អូសអែមខាង ប្រគល់អោយការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya