កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ។ រីឯអាជ្ញាធរហាក់បានឆ្លើយដាក់គ្នាទៅវិញទៅមក ចំពោះករណីនេះ ។
ប្រជាពលរដ្ឋប្រមាណជាង៨០ គ្រួសារ រស់នៅក្នុងស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ អ៊ូជី ថាបានរំលោភយកដីស្រែចំការរបស់ពួកគាត់ ដែលស្ថិតនៅចំណុច ជ្រលងឈ្លីកបែកគង និងចំណុចជ្រលងក្រពើ ក្នុងភូមិអូរកាខុប ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាង២០០ហិកតា ។
មុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ ២០១៣ ក្រុមហ៊ុនបានចុះមកបោះបង្គោល ព័ទ្ធយកដី តែត្រូវប្រជាពលរដ្ឋលើកគ្នាតវ៉ា ខាងក្រុមហ៊ុនក៏ដកថយ ។ ស្រាប់តែនៅថ្ងៃទី០៤ ខែកុម្ភៈ សប្ដាហ៍ កន្លងទៅនេះ ស្របពេលដែលអ្នកស្រុកខ្លះទៅស៊ីឈ្នួលគេឯស្រុកឆ្ងាយ ឱកាសល្អក្រុមហ៊ុនក៏មកបោះបង្គោលព័ទ្ធយកដីតែម្ដង ថែមទាំងបានគំរាមចាប់ដាក់គុកពី១០ទៅ១៥ឆ្នាំ បើនរណាហ៊ានដកបង្គោលនោះ ។
រឿងក្រុមហ៊ុនអ៊ូជីចុះបោះបង្គោលយកដីស្រែចំការ របស់ប្រជាពលរដ្ឋលោកអត់បានដឹងទេ នឹងឲ្យទាក់ទងទៅអភិបាលស្រុក ។ ចំណែកលោក ចាន់ វឿន អភិបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ករណីទំនាស់ដីធ្លីនៅចំណុចខាងលើនោះ កំពុងស្ថិតក្នុងការដោះស្រាយ ហើយលោកក៏បានធ្វើរបាយការណ៏បញ្ជូនទៅខេត្តរួចហើយដែរ ៕