ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ចោរធ្វើសកម្មភាព បំពុលសត្វឆ្កែងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿង ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព នៅពោធិ៍សាត់

ចោរធ្វើសកម្មភាព បំពុលសត្វឆ្កែងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿង ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ភ្ញាក់ផ្អើលឡើងនៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រុមចោរធ្វើសកម្មភាពបំពុល សត្វឆ្កែប្រជាពលរដ្ឋងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿងជិះគេចខ្លួនបាត់ដោយ សុវត្ថិភាព ខណៈមានការស្ងប់ស្ងាត់មួយរយៈធំនាកន្លងមក ។

ហេតុការណ៍ចោរកម្មបំពុលសត្វលួចយកម៉ូតូខាងលើ គេអត់ដឹងកើតហេតុ នៅវេលា ម៉ោងប៉ុន្មាននោះទេ ត្រង់ចំណុចក្បែរជណ្ដើផ្ទះរបស់ឈ្មោះ ទូច ស៊ឹង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នួងភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបង្ហើបថា ម៉ូតូ ១គ្រឿងដែល ជា កម្មសិទ្ធិដូចមានក្នុងប័ណ្ណសំគាល់នៃរូបថតម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 5071 លេខម៉ាសុីន 0003112 ME និងលេខតួ ME

0003112 ។

ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ច ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពបំពុល សត្វឆ្កែរួចលួច យកទៅបាត់នោះ គាត់ដាក់ក្បែរជណ្ដើរផ្ទះប៉ុន្តែគេមិន បានបញ្ជាក់ចាក់សោរឬអត់នោះទេ លុះភ្លឺឡើងទើបដឹងបាត់ម៉ូតូ និងឃើញសត្វឆ្កែងាប់អស់ ១ក្បាលដែរនោះ ករណីចោរកម្មនេះដែរគេឃើញសមត្ថកិច្ចសហការ ចុះពិនិត្យហើយបានត្រឹម ប្រាប់នឹងបន្តធ្វើការស្រាវជ្រាវ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya