ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ មានអាការ:មិនសូវស្រួលក្នុងខ្លួន ហើយក៏ទិញស្រា បុកម្រេចដាក់លាយផឹក ធ្វើអោយចុកពោះស្ទះផ្លូវដង្ហើមស្លាប់ ស្រុកសន្ទុក នៅកំពង់ធំ

ស្ត្រីម្នាក់ មានអាការ:មិនសូវស្រួលក្នុងខ្លួន ហើយក៏ទិញស្រា បុកម្រេចដាក់លាយផឹក ធ្វើអោយចុកពោះស្ទះផ្លូវដង្ហើមស្លាប់ ស្រុកសន្ទុក នៅកំពង់ធំ

(កំពង់ធំ)៖  អាសូរស្ត្រីចំណាស់ម្នាក់មានអាការ:មិនសូវស្រួលក្នុងខ្លួន ហើយក៏ទិញស្រា លាយជាមួយម្រេចផឹកធ្វើអោយចុកពោះស្ទះផ្លូវដង្ហើមស្លាប់  កាលពីវេលាម៉ោង ១៤ និង ០០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពជនរងគ្រោះ ឈ្មោះម៉ក់ យ៉ុន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
តាមការបំភ្លឺរបស់ឈ្មោះ ៖
ទី១ឈ្មោះ ឌឿន ស្រីល័ក្ខភេទស្រី អាយុ ២២ឆ្នាំ (ត្រូវជាកូនបង្កើតជនរងគ្រោះ) និងទី២ឈ្មោះ ប៉េង ស្រឿន ភេទប្រុស អាយុ ២៣ឆ្នាំ( ត្រូវជាកូនប្រសារ) នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ជូនសមត្ថកិច្ចយើងដូចខាងក្រោមថា៖ កាលពីថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២០ ខ្លួននឹង ម្ដាយក្មេក បានចេញពីភ្នំពេញមកលេង ភូមិ/ឃុំ កើតហេតុខាងលើ ជាភូមិកំណើតរបស់កូនប្រសារ រួមមាន ម្ដាយក្មេក ឪពុកក្មេក នឹងកូនបង្កើតរបស់ខ្លួន។
អ្នកទាំងពីរនាក់ ជាកូនបង្កើតនិងកូនប្រសារ បានរៀបរាប់ថាម្ដាយរបស់ខ្លួនជា មនុស្សញៀនស្រា នៅថ្ងៃកើតហេតុគាត់មានអាការ: មិនសូវស្រួលខ្លួន គាត់បានប្រើកូន ឲ្យទិញស្រា ហើយបុកម្រេចដាក់លាយយកមកផឹក បន្ទាប់មកគាត់មានការឈឺចាប់ក្នុង ពោះ ចុកពោះ បន្ទាប់មកប្រើកូនឱ្យទិញថ្នាំចុកពោះ យកមកលេប តែពុំបានធូរស្បើយឡើយ ធ្វើ អោយថប់ដង្ហើម និងប្រកាច់ រហូតដាច់ខ្យល់ស្លាប់ នៅលើផ្ទះដោយពុំបានយកទៅមន្ទីរពេទ្យទាន់ពេលវេលា។

ដឹងកើតហេតុខាងលើភ្លាមកម្លាំងសមត្ថកិច្ចជំនាញយើងបានចុះដល់ទីកន្លែងកើតហេតុ ដោយសហការជាមួយរដ្ឋអំ ណាចភូមិ/ឃុំ គ្រូពេទ្យប្រចាំឃុំ ប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ បានធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ ការពិនិត្យនៅលើដងខ្លួនពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ សពឈ្មោះ ម៉ក់ យ៉ុន បានស្លាប់ដោយសារជម្ងឺកាំងបេះដូង។
មូលហេតុ: ផឹកស្រាលាយម្រេច ធ្វើអោយចុកពោះ ស្ទះផ្លូវដង្ហើម។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ រួចហើយសមត្ថកិច្ចជំនាញ យើងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya