ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្លាប់បុរស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ស្លាប់បុរស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ពោធិ៍សាត់:  នៅលើផ្លូវក្រាលក្រួសក្រហមខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចម្ងាយ ១០០ ម៉ែត្រ

ស្ថិតនៅភូមិកម្រ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ លើក ដោយរថយន្តបើក បុកជាមួយម៉ូតូធ្វើចរាចរណ៍ច្រាស់ទិសគ្នាបណ្ដាលឱ្យខូចម៉ូតូមួយគ្រឿងនឹងស្លាប់អ្នកបើកម៉ូតូនិងអ្នករួមដំណើរចំនួន 2នាក់ប្រុសនៅកន្លែងកើតហេតុ នៅថ្ងៃទី ១១ខែ មេសា ឆ្នាំ២០២០វេលាម៉ោង ២០នឹង០០នាទី  ។

រថយន្តបង្កម៉ាកxinjiគ្មានផ្លាកលេខពណ៌ខៀវធ្វើចរាចរណ៍ពីត្បូងទៅជើង ។
ក្រោយពេលគ្រោះថ្នាក់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយើងបានចុះស្រាវជ្រាវរកឃើញរថយន្តនិងឈ្មោះអ្នកបើកបរ

ដែលមាននៅក្នុងកាតឈ្មោះ សៅ ធឿន អាយុ 56 ឆ្នាំ ភេទ ប្រុស ជាតិ ខ្មែររស់នៅ ខេត្ត កំពង់ឆ្នាំង ។
_ ម៉ូតូរងគ្រោះម៉ាកវ៉េវ គ្មានផ្លាកលេខ ពណ៌ខ្មៅ ធ្វើចរាចរណ៍ជើងទៅត្បូង ។
_ អ្នកបើកបរម៉ូតូឈ្មោះ ភីសុភ័ក្រ អាយុ 33 ឆ្នាំ ភេទ ប្រុសជាតិ ខ្មែរ នៅភូមិកម្រ៉ែងឃុំស្វាយស ស្រុកក្រគរ ( ស្លាប់ ) ។
_ អ្នករួមដំណើរឈ្មោះ ស៊ឹង ចាន់សាវ៉ុន អាយុ 48 ឆ្នាំ ភេទប្រុសជាតិខ្មែរនៅភូមិកម្រ៉ែងឃុំស្វាយសស្រុកក្រគរស្លាប់។
ម៉ូតូរងគ្រោះបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចំណែករថយន្តបានយកទៅរក្សាទុកនៅ

ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំដើម្បីបង្កសំណុំរឿង ។ សាកសពទាំងពីរបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya