ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ១៥នាក់ ប្រមូលផ្តុំគ្នា​ ស្រែក​ឡូឡា បង្កភាពអនាធិបតេយ្យ នៅ​បន្ទាយមានជ័យ

ឃាត់ខ្លួន ១៥នាក់ ប្រមូលផ្តុំគ្នា​ ស្រែក​ឡូឡា បង្កភាពអនាធិបតេយ្យ នៅ​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​ ៖​ ក្រមក្មេងស្ទាវៗដែលណែនាំមិនស្តាប់​ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ទាំងយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២០ នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត។

បន្ទាប់ពី​ប្រកាស​ជូន​ដំណឹង​ណែនាំ​ ច្រើន​ដង​មិន​ស្តាប់​ សមត្ថកិច្ចឃាត់ក្មេងស្ទាវ១៥នាក់ ដែល​ដើរលេងដាច់យប់ក្នុងសភាពយ៉ាងអាណាធិបតេយ្យ ថែម​ ទាំង​ស្រែក​ បង្កភាពអសន្តិសុខក្នុងភូមិ។

នៅពេលដែលកម្លាំងដើរល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅពេលយប់ ស្រាប់តែជួបប្រទះក្រុមក្មេងទំនើងខាងលើ ផ្តុំគ្នាអង្គុយលេង ខ្លះស្រែកឡូឡា ហ៊ោកញ្ជ្រៀវ បង្កភាពអានាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងជាមុខសញ្ញាគ្រឿងញៀន ទើបមានការឃាត់ខ្លួនតែម្តង។  ក្រុមក្មេងទំនើងចំនួន១៥នាក់ ដែលកម្លាំងឃាត់ខ្លួនយកមកសួរនាំនៅទីបញ្ជាការក្រុងរួចហើយ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នា និងទង្វើរណាដែលធ្វើឲ្យអសន្តិសុខ រួចហៅជាងមកឲ្យកាត់សក់ឲ្យខ្លីគ្រប់ៗគ្នា ទើបឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកពួកគេទៅផ្ទះវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya