ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

កំពង់ធំ: នៅ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២៣.១២៤ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តឆ្លងផ្លូវពីកើតទៅលិច ម៉ូតូទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យ របួសធ្ងន់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ៖
មុនពេលកើតហេតុមាន ម៉ូតូម៉ាកស៊ុយសឺគីវីវ៉ា C125 ពណ៌ក្រហម ស្លាកលេខOI-8623 (បើកបរផ្លូវត្រង់ពីត្បូងទៅជើង) បើកបរដោយឈ្មោះ ឆន ឈឹង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិនាងល្អ ឃុំទ្រៀល ស្រកតាំងគោក ខេត្តកំពង់ធំ (របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)(មុខរបរកសិករ)(ពាក់មួកសុវត្តិភាព)។
រថយន្តម៉ាកហុិនដាយ(ប្រភេទបែនដឹកដី) ពណ៌ស ស្លាកលេខកំពង់ចាម3A-8111 (បើកបរឆ្លងផ្លូវពីកើតទៅលិច) ដោយឈ្មោះ ឡុង ស៊ីនឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (មុខរបរបើកបររថយន្តដឹកដី) បើកគេចពីកន្លែងកើតហេតុដោយមានសហការណ៍ជាមួយ កម្លាំងស្រុក តាំងគោក ឃាត់រថយន្តនិងមនុស្សបាននៅគោលដៅត្រួតពិនិត្យព្រំប្រទល់ខេត្តកំពង់ចាម នាំមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍។  វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya