ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅតែកើតឡើងយ៉ាងរាលដាល

សកម្មភាពឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅតែកើតឡើងយ៉ាងរាលដាល

កំពង់ឆ្នំាង ៖ ជាក់ស្តែងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា​ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ក្នុង ខណៈដែលព្រៃលិចទឹកនៅឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង ប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក្នុងតំបន់អភិរក្សត្រីមេពូជអតីតដែនឡូត៍នេសាទលេខ១០អា នៅតែបន្តកើតឡើងយ៉ាង​រាលដាល ព្រោះមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញ់ពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងមន្ត្រីរដ្ឋបាលជលផល ទេនោះគឺគ្មានជនណា អាច ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ស្រេចតែអំពើចិត្តឡើយ។

ប្រភពពីប្រជានេសាទនៅឃុំស្វាយរំពារ បានឲ្យដឹងថា លោក​ កឹក ហៃ ប្រធានសហគមន៍ នេសាទនិងមន្ត្រីរដ្ឋបាលជលផល  ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកឃុបឃិត ឲ្យមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់អភិរក្សមេពូជត្រីអតីត

ឡូត៍នេសាទ​លេខ១០អា រាប់រយហិកតា។

ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំស្វាយរំពារ បានឲ្យដឹងទៀតថា ប្រសិនបើគ្មាន ការឃុបឃិតបើកដៃពីសំណាក់លោក កឹក ហៃ និងមន្ត្រីរដ្ឋបាលជលផល ព្រមទាំង មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះគឺបទល្មើសមិនអាចកើតឡើងយ៉ាងពេញបន្ទុក​ដូចបច្ចុប្បន្ននេះទេ។ ដូច្នេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​ និងថ្នាក់ ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយឲ្យបទល្មើសទន្ទ្រានកាន់កាប់

ដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង បន្តកើតមានយ៉ាងរាលដាលតទៅទៀតឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំស្វាយរំពារ និងឃុំសំរោងសែន បានឲ្យដឹងថា ទីតាំងដែលកើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយ៉ាង​រាលដាលនោះគឺនៅចំណុចខាងលិចពាមរះតូចស្ថិតនៅក្នុងឃុំស្វាយរំពារ និងឃុំសំរោងសែន។

ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក កឹក ហៃ ប្រធានសហគមន៍នេសាទ ក្នុងតំបន់នោះ គឺជាអ្នកឃុបឃិតជាមួយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធបណ្តោយឲ្យ

បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផល

ប្រយោជន៍។ រីឯលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនទាន់គិតគូរចាត់វិធានការ បង្ក្រាបបទល្មើសបំផ្លាញព្រៃលិចទឹកនៅឡើយទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya