ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សង្ស័យគេដាក់ថ្នាំយកទូរស័ព្ទ ដេកបែកពពុះមាត់ស្កុល បង្កឱ្យមានការភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសម្នាក់ សង្ស័យគេដាក់ថ្នាំយកទូរស័ព្ទ ដេកបែកពពុះមាត់ស្កុល បង្កឱ្យមានការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ៖ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានគេប្រទះឃើញដេកបែកពពុះមាត់ ស្កុលនៅលើកង់បីឥណ្ឌារបស់គាត់ ក្រោយពួកគាត់បានឃើញបើកយកមកចត ទុកចោលនៅនឹងមួយកន្លែងមិនទៅណាអស់រយះពេលជាច្រើនម៉ោង នៅក្រោមដើមឈើមួយដើមខាងមុខដីឡូតិ៍មួយកន្លែង ដោយគេសង្ស័យថាទំនង ជារូបគាត់ត្រូវបានជនសង្ស័យដាក់ថ្នាំយកទូរស័ព្ទដៃនោះ។ ហេតុការណ៍នេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចខាងមុខដីឡូតិ៍ គ្មានលេខ ផ្លូវបេតុងមាត់ប្រឡាយ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្តកិច្ចបានឱ្យដឹងថា បុរសរងគ្រោះគឺមានឈ្មោះ សែ យ៉ុម អាយុ ៤០ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានទីលំនៅភូមិព្រៃលាន ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុ គេបាន ឃើញកង់បីឥណ្ឌា ព៌ណស ពាក់ស្លាកលេខ កណ្តាល១AF-9989 មួយគ្រឿងបាន បើក មកចតទុកនៅខាងក្រោមដើមឈើមួយដើមនៅខាងមុខដីឡូតិ៍ខាងលើអស់រយះ

ពេលជាច្រើនម៉ោងមិនព្រមទៅណា ដោយមានការសង្ស័យប្រជាពលរដ្ឋដែល រស់នៅក្បែរខាងនាំគ្នាទៅមើលក៏បានឃើញបុរសម្នាក់នៅដេកបែក ពពុះមាត់ស្កុលនៅលើកង់ទើបបង្ករការភ្ញាក់ផ្អើលកើតឡើង ដោយសង្ស័យថា ត្រូវបានជនសង្ស័យដាក់ថ្នាំយកទូរស័ព្ទដៃ និងរាយការណ័ទៅប្រាប់កម្លាំងមាន សមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យដឹងពីរឿងនេះ។

កម្លាំងមានសមត្ថថកិច្ចបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង មកដឹកជនរងគ្រោះខាងលើនេះយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯកង់បីឥណ្ឌារបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ស្ទឹង មានជ័យទី៣ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅវិញ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya