បន្ទាយមានជ័យ ៖ កាលពីវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោ ភ័ណ ខេត្ដបន្ទាយមានជ័យ ខណៈក្បួនរថយន្ដ លោកស្រី ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ធ្វើ ដំណើរឆ្ពោះទៅក្រុងប៉ោយប៉ែត រួចក៏ជួប គ្រោះថ្នាក់បង្កឡើងដោយរថយន្ដយីឌុប ដឹកទំនិញ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
មុនពេលកើត ហេតុ គេបានឃើញរថយន្ដយីឌុបពាក់ ស្លាកលេខព្រះសីហនុ 3A-1631 ធ្វើដំណើរ ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវ កោង រថយន្ដខាងលើនេះបានបើកគេចពី រថយន្ដផ្សេងទៀត រួចរេចង្កូតទៅបុកចំ ក្បួនរថយន្ដរបស់លោកស្រី ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ដែលកំពុងធ្វើដំណើរបញ្ច្រាស ទិសគ្នា និងមានទាំងរថយន្ដសមត្ថកិច្ច ហែហមផងនោះ ។
សមត្ថកិច្ចបន្ដថា រថយន្ដលោកស្រី ម៉ៅ ម៉ាឡៃ ជាប្រភេទរថយន្ដ១២កៅអី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-6000 រងនូវការខូចខាតខាងក្រោយផ្នែកខាង ឆ្វេង ហើយរថយន្ដម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-9242 អម ដំណើរ រងការខូចខាតយ៉ាងដំណទ្វារផ្នែក ខាងឆ្វេង ៕