ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់ នៅកណ្តាល

បុរសម្នាក់ ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់ នៅកណ្តាល

កណ្តាល:   ករណីបុរសម្នាក់ ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់ នៅផ្លូវជាតិលេខ១ ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ សុខ សារ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលីនៅ ភូមិ បឹងអណ្តែង ឃុំ តាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125 ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BN.6856 មានទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ តាមដងផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុ បានដួលម៉ូតូ ត្រូវរថយន្តបុកនិងកិន បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្ត បានបន្ថែមល្បឿន បើកគេចបាត់ស្រមោល ដោយមិនស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

សមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព និងវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya