ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្ត គួរបញ្ចេញកណ្តាប់ដៃដែក រិតបន្តឹងការឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកចែកគ្នា លក់ជារៀងរាល់ឆ្នាំ នៅលើទឹកដីឃុំ0 សំរោងសែន និងឃុំស្វាយ រំពារនៅក្នុងទឹកដីស្រុកកំពង់លែង

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្ត គួរបញ្ចេញកណ្តាប់ដៃដែក រិតបន្តឹងការឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកចែកគ្នា លក់ជារៀងរាល់ឆ្នាំ នៅលើទឹកដីឃុំ0 សំរោងសែន និងឃុំស្វាយ រំពារនៅក្នុងទឹកដីស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃលិចទឹកដែលជាជំរកត្រីកូននៅក្នុងកន្លែងអភិរក្សត្រីមេពូជ អតិតដែនឡូត៍លេខ ១០A កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ដោយមានការឃុបឃិតគ្នាពីសំណាក់អស់លោក សគមន៍ បើកដៃឲ្យពួកក្រុមប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព កាប់ឆ្ការ ឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកចែកគ្នាលក់យ៉ាងអនាធិបតេយ្យជារៀង
រាល់ឆ្នាំ ។

 

សូម សម្តេច ទ្រង់ ឯកឧត្តម លោក ជំទាវ នឹងមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ពិចារណាដោយ កិត្តិបណ្ឌិតខ្ពស់ ក្រឡេកមើលសកម្មភាព ការប្រីល្បិចឆ្ពិនភ្នែក កាប់ឆ្ការ ហើយដុតឆេះអស់ហើយអស់លោក សហគមន៍ និងសមត្ថកិច្ចជំនាញ ក្នុងស្រុកកំពង់លែងមិនចុះអនុវត្តច្បាប់ទេគឺបើកដៃឲ្យធ្វើសកម្មភាពយ៉ាងពេញទំហឹងតែម្តង ។

 

ដោយមានការរិៈគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំ ស្វាយរំពារ ទៅលើ លោក កឹក ហៃ ប្រធានសហគន៍ នេសាទ នឹង អស់លោកសត្ថកិច្ចជំនាញក្នុងស្រុកំពង់លែងមានភាព ធូរលុង គ្មានឆន្ទៈ ក្នុងការអនុវត្តន៍ច្បាប់ធ្វើឲ្យដីព្រៃលិចទឹករាប់រយហិកតា នៅក្នុងកន្លែងអភិរក្សត្រីមេពូជ បាត់បង់អស់ទាំង ស្រុងតែម្តងជាពិសេស លោក កឹក ហៃ ប្រធានសហគមន៍ ជាអ្នកបើកដៃយ៉ាងពេញទំហឹងតែម្តង ។

 

យោងតាមប្រភព ព័ត៌មានពីកូនចៅសហគមន៍ ក្នុង ឃុំ ស្វាយរពារ បានឲ្យដឹងថា រាល់ថ្ងៃនេះ ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន ក៏ត្រូវបាត់បង់អស់ ដីព្រៃតំបន់ បី(៣)បី ក៏ត្រូវបាត់
បង់អស់ដែរ ដោយមានការឃុបឃិតគ្នាពីប្រធានសហគមន៍នេសាទ​ និងមន្ត្រីក្នុងស្រុកកំពង់លែងបើកដៃឲ្យមានការកាប់ទន្រ្ទាននឹង ឈូសឆាយ យ៉ាងពេញបន្ទុកតែម្តង នៅពេលដែលកម្លាំងចម្រុះខេត្តចុះត្រួតពិនិត្យ ធ្វើរបាយការណ៍ថា ដីនេះគឺជាដី ដាំល្ងរ ឬក៏ដីដាំ សណ្តែក ហើយកែប្រែមកជាដីស្រែ ! ម្យ៉ាងដែរ ។

ប្រភពដដែលបានបន្តទៀតថា សកម្មភាព កាប់ទន្ទ្រានយកដីព្រៃលិចទឹកចែកគ្នាលក់ កំពុងតែកើតមានយ៉ាង

គគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ប្រធានសហគមន៍នេសាទ និងមន្ត្រីក្នុងស្រុកកំពង់លែងអត់មានវិធានការក្តៅទេ នៅចំណុច ដៃដុំរទេសនៅចំណុច ខាងលិច ពាមរៈតូច គឺជាចំណុចក្តៅ ដែលស្ថិតក្នុង ឃុំ ស្វាយរំពាត និង ឃុំ សំរោងសែន ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកកំពង់លែង សំណើសុំ ដល់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង

នឹងលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល គួរចាត់វិធានការក្តៅ យកស្លាកទៅដាក់រក្សាទុកជាដីរដ្ឋ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya