កំពង់ចាម ៖ កាលពីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០១៤ នៅភូមិជីប៉ះ ឃុំ-ស្រុក មេមត់ ខេត្ដកំពង់ចាម ។
កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនបាន សហការជាមួយនគរបាលស្រុកមេមត់ឃាត់ខ្លួនបុរសម្នាក់ដែលប្រកបមុខរបរ ជួញដូរគ្រឿងញៀនបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ដដើម្បីចាត់ការតាមផ្លូវ នីតិវិធី ។
ជនសង្ស័យមានឈ្មោះសុខ ឡេន អាយុ៣៤ឆ្នាំ រស់នៅភូមិមេមត់ផ្សារ ឃុំ មេមត់ ស្រុកមេមត់ ខេត្ដកំពង់ចាម ។
ជាមួយនឹងការចាប់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទ ក្រាម ពណ៌សចំនួ៨៥កញ្ចប់តូច និងថ្នាំ គ្រាប់ពណ៌ផ្កាឈូកចំនួន២១គ្រាប់ ព្រម ទាំងប្រាក់ញុះញង់ចំនួន១០០.០០០រៀល ម៉ូតូឌ្រីមសេ១២៥ពណ៌ខ្មៅមួយគ្រឿងនិង ទូរស័ព្ទដៃ២គ្រឿង៕