ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងប្រកាសថា ៖ អ្នកជំងឺកូវីដ១៩ ជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់

ក្រសួងប្រកាសថា ៖ អ្នកជំងឺកូវីដ១៩ ជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់

(ភ្នំពេញ)៖  នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២០នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកជាសះស្បើយទាំង៣នាក់រួមមាន ៖

* ស្ត្រីជនជាតិបារាំងអាយុ៤៨ឆ្នាំ ជាភ្ញៀវទេសចរបារាំងមកកម្សាន្តខេត្តព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានរុសកូវីដ-១៩ ចំនួន០២លើក ហើយកំពុងដាក់ស្នាក់នៅបន្ទប់ ដាច់ដោយឡែកនៃសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហោះហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។

* បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានជាសះស្បើយដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។ បុរសរូបនេះ ជាអ្នកដែលស្និទ្ធស្នាល ជាមួយក្រុមអ្នក ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និងមានមុខរបរជាចុងភៅ ហើយបានអមដំណើរទៅផ្សព្វផ្សាយសាសនា នៅខេត្តកោះកុង និងបានសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង។

* បុរសជនជាតិខ្មែរអាយុ៦២ឆ្នាំ នៅរាជធានីភ្នំពេញ មានប្រវត្តិធ្វើដំណើរមកពីប្រទេសបារាំង ហើយបានជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌល សុខភាពចាក់អង្រែក្រោម។

ដោយឡែកចំពោះករណីរកឃើញអ្នកមានជំងឺកូវីដ-១៩ម្នាក់ថ្មីទៀត គឺជាស្ត្រីជនជាតិចិនអាយុ៣១ឆ្នាំ ទទួលលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ស្នាក់នៅបណ្ដោះអាសន្ននៅផ្លូវ ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ជាអ្នកទេសចរ និងជាមិត្តភក្ដិរបស់ ស្ត្រីជនជាតិចិនអាយុ៣០ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya