ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ខ្សឹបតិចៗ បែកធ្លាយព័ត៌មានក្តៅហុយៗ ! អស់ទឹកចិត្តក្នុងការចុះបង្ក្រាបត្រាក់ទ័រ ជា ច្រើនគ្រឿង ដែលធ្វើសកម្មភាព ឈូសឆាយ ដីព្រៃលិចទឹក នៅតាម បណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង

ខ្សឹបតិចៗ បែកធ្លាយព័ត៌មានក្តៅហុយៗ ! អស់ទឹកចិត្តក្នុងការចុះបង្ក្រាបត្រាក់ទ័រ ជា ច្រើនគ្រឿង ដែលធ្វើសកម្មភាព ឈូសឆាយ ដីព្រៃលិចទឹក នៅតាម បណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : ដោយមានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ចេញផ្សាយរឿងត្រាក់ទ័រ ជាច្រើន គ្រឿង ដែលចុះធ្វើសកម្មភាព ឈូសឆាយ ដីព្រៃលិចទឹកដែលជាជំរកត្រី ពងកូននៅតាមបណ្តាស្រុកនានាក្នុង ខេត្តកំពង់ឆ្នាំង ។

ដីព្រៃលិចទឹករាប់ពាន់ហិកតា នៅតាមបណ្តា ស្រុកនានាក្នុងខេត្តកំពង់ ឆ្នាំង កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយមានអំណាច ឃុបឃិតគ្នា ធ្វើសកម្មភាព កាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកចែកគ្នាលក់ដោយពុំមាន ការទប់ស្កាត់ ។

យោងច្បាប់ស្តីពីជលផល ជំពូក ទី ១៥ ( ទោសប្បញ្ញត្តិ ) មាត្រា ៩៨ ត្រូវផ្តន្ទាទោស ក្រោមបទល្មើសជលផលថ្នាក់ទី ១ ដែលត្រូវដាក់ពន្ធ នាគារពីរបី (៣) ឆ្នាំ ទៅប្រាំ (៥) ឆ្នាំ នឹងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬ បំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬ លិខិត អនុញ្ញាត ចំពោះជនណាដែលបាន ប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម ៖

១-កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃ លិចទឹក នឹងព្រៃកោងកាង ឬ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃលិចទឹក នឹង ព្រៃកោងកាង ។ ២- បង្កឱ្យភ្លើងឆេះ ឬ ដុតព្រៃលិចទឹក និងព្រៃកោងកាង ។

យោងតាមប្រភព ព័ត៌មានពីមន្ត្រីជលផលក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា គឺពួកគាត់អស់ទឹកចិត្តក្នុងការចុះបង្ក្រាប ព្រោះមួយ រយៈកន្លងមកនេះ ពួកគាត់បាន ចុះសហការជាមួយកម្លាំង គណៈបញ្ជា ការឯកភាព រដ្ឋបាលស្រុក នៅតាម បណ្តា ស្រុកនានាក្នុងខេត្តកំពង់ឆ្នាំង ដាក់ពង្រាយកម្លាំង ដេកតាមដងព្រៃ ទាំងយប់ទាំងថ្ងៃ ដាច់ដាច់ទឹក បង្ក្រាបបានត្រាក់ទ័រ ជាច្រើនគ្រឿង បញ្ជូនទៅតុលាការ តែអត់បានមួយ ខែផង ត្រូវបានតុលាការក្នុងខេត្តកំពង់ឆ្នាំងដោះលែងត្រាក់ទ័រ ទាំងនោះអស់ ធ្វើឲ្យកម្លាំងចម្រុះដែលចុះដេកតាមដងព្រៃ តាមបង្ក្រាបត្រាក់ទ័រ ឈូឆាយដីព្រៃ បាក់ទឹកចិត្ត ដោយតុលាការ ក្នុងខេត្តកំពង់ឆ្នាំងដោះលែងត្រាក់ទ័រឆៅៗ ។

អ្នកសារព័ត៌មានយើង ចង់ខលទូរស័ព្ទ សួរព្រះរាជអាជ្ញាក្នុង ខេត្តកំពង់ឆ្នាំងដែរ តើដូចការចោទ ប្រកាន់ដែរ ឬទេ?  តែសារព័ត៌មានយើងមិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង  ហេតុនេះ អ្នកសារព័ត៌មានយើងរង់ចាំ ការបំភ្លឺ គ្រប់ពេលវេលា  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya