ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរខ្ទៀតចេញក្រៅ របួសយ៉ាងធ្ងន់ នៅក្រចេះ

ឡានក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរខ្ទៀតចេញក្រៅ របួសយ៉ាងធ្ងន់ នៅក្រចេះ

ខេត្តក្រចេះ៖ ហេតុការរថយន្តក្រឡាប់បង្កឡើងដោយខ្លួនឯង បានកើតឡើងនៅវេលាម៉ោង ១៥និង២៥ នាទីថ្ងៃទី៩ខែមេសាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៣៩៥.៣៩៦ ស្ថិតក្នុងភូមិអូគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

រថយន្តកូរ៉ូឡាមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំស្រាប់តែរេចង្កូតធ្លាក់ប្រឡាយ

ក្រឡាប់ផ្ងារជើងឡើងលើខ្ទៀតអ្នកបើកបរផ្លោងចេញមកក្រៅរងរបួសយ៉ាងធ្ងន់ ។  ហេតុការណ៍នោះ គេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ២l.២៥៣២ បោះពួយយ៉ាងលឿនរេចង្កូតធ្លាក់ចូលប្រឡាយពេញទំហឹងក្រឡាប់ផ្ងារជើងឡើងលើតែម្តង។

ឯអ្នកបើកបរខ្ទៀតផ្លោងចេញក្រៅហើយត្រូវបានអ្នកភូមិជួយលើករថយន្តឲ្យបញ្ឈរឡើងវិញនិងជួយហៅរថយន្តសង្រ្គោះ

បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ។

អ្នកបើកបរឈ្មោះចាន់​ សុវណ្ណរ៉ា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិអូរគ្រៀង​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ហើយបើកបរដំណើរទឹសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងស្រា​ជោកជាំស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ដោយខ្លួនឯង​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya