កំពង់ឆ្នាំង ៖ កាលពីម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ រថយន្ដដឹកឈើប្រណីតមួយគ្រឿងរងការខូចខាតមួយកំណាត់មុខ និងគោយន្ដកន្ដ្រៃដាច់កង់ ម្ខាងធ្លាក់ចូលស្នាមភ្លោះបណ្ដាលឱ្យ មនុស្សម្នាក់បានរបួសស្រាល។ បន្ទាប់ពីរថយន្ដទំនើបដឹកឈើប្រណីតបាន បើក ប្រដេញគ្នាចាំងភ្លើងរថយន្ដពីមុខបណ្ដាល ឱ្យបុកគោយន្ដ នៅចន្លោះគីឡូម៉ែត្រលេខ៩៦ និងលេខ៩៧ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។
ពួកគាត់បានឃើញរថយន្ដស៊េរីទំនើៗ បើកប្រដេញគ្នាតាមដងផ្លូវជាតិលេខ៥ នៅពេលមកដល់ចំណុចកើតហេតុខាង លើរថយន្ដដឹកឈើប្រណីតដែលបើក ប្រដេញគ្នានោះបានចាំងភ្លើងហ្វារថយន្ដដែលបើកពីខាងមុខ ហើយក៏រេចង្កូត ជ្រុលទៅបុកគោយន្ដកន្រៃ្ដដឹកឈើមួយ គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូងបុកគោយន្ដ ពីក្រោយបណ្ដាលឱ្យអ្នកបើកបរគោយន្ដ រងរបួសស្រាល។
ដោយឡែកគោ យន្ដដាច់កង់មួយ ចំហៀងខាងឆ្វេងធ្លាក់ផ្លូវរថយន្ដឡង់ឡិចស៊ីស៤៧០ ពណ៌ស្ករធ្លាក់ចូលផ្លូវ ដោយ ឡែកអ្នកបើកបរត្រូវបក្ខពួកមករំដោះយកទៅបាត់ស្រមោល៕