ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅភ្នំពេញ

បង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅភ្នំពេញ

ភ្នំពេញ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។ ការចុះត្រួតពិនិត្យនេះ គណ:កម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់
មេរោគ ម៉ាស់ និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖

១. សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស
២. សាប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស
៣. ក្រណាត់សើម សម្លាប់មេរោគ ៧០០កេស
៤. ម៉ាស់ម៉ាក HI PM2.5 ចំនួន ៤កេស
៥.ជែលលាងដៃសម្លាប់មេរោគម៉ាក SO7EEUE (៥០០ម.ល) ចំនួន ៤៧៥កេស
៦.ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ចំនួន ៦០កេស
៧.Spray បណ្តុះសក់ ចំនួន ៥កេស
៨. Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល) ចំនួន ៤៥កេស

បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទាំងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតាំងនាំចូលនាំ ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖

១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ
២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជីការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល
៣. គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល
៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសមត្ថកិច្ច
៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក
៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ
៧. បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទាំងនេះ តាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះ ឃាត់រក្សាទុក នៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍ និងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។

ទន្ទឹមនេះដែរ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណ:ជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មានតាមរយ:លេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) “ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ-Counter Counterfeit Committee ” រាល់ព័ត៌មាន របស់សាធារណ:ជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya