ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ យកពូថៅកាប់ជីតា ៣ពូថៅ បណ្តាលឲ្យរងរបួស នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ យកពូថៅកាប់ជីតា ៣ពូថៅ បណ្តាលឲ្យរងរបួស នៅកណ្តាល

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ចំណុចលើផ្ទះជនរងគ្រោះ

ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ ស្រវឹងស្រាជោគជាំបានយកពូថៅកាប់ទៅលើជីតាខ្លួនឯងចំនួន៣ពូថៅដោយពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួស

យ៉ាងដំណំ ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការឃាត់ខ្លួន ។
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុក

មុខកំពូល ខេត្តកណ្តាល (រងរបួសចំលើក្បាលផ្នែកខាងមុខ១កន្លែង របួសគុម្ពត្រចៀកខាងឆ្វេង១កន្លែង និងជង្គង់ខាងស្ដាំមួយកន្លែង ) ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែលាងឆ្នាំងដាំបាយនៅលើផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលើបាន យកពូថៅកាន់នូវនឹងដៃដោយមានសភាពស្រវឹងស្រាជោគជាំឡើងទៅលើផ្ទះជនរងគ្រោះ រួចកាប់ទៅលើជនរងគ្រោះចំនួន៣ពូថៅ ចំលើក្បាលផ្នែកខាងមុខ១កន្លែង ,ចំគុម្ពត្រចៀកខាងឆ្វេង១កន្លែង និងចំជង្គង់ខាងស្ដាំមួយកន្លែងដោយពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាជីតារបស់ខ្លួនរួច ជនសង្ស័យក៏ចុះមកក្រោមផ្ទះវិញ ហើយអង្គុយលើអង្រឹងជនរងគ្រោះធ្វើជាធម្មតា ។ លុះដល់វេលាម៉ោង១៧និង០០នាទី ឈ្មោះ យី យន ដែលត្រូវជា សាច់ញាតិជនសង្ស័យ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបងថានូវការណីខាងលើ  ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅទៅកាប់លើជនរងគ្រោះ

ពិតប្រាកដមែន ។
ជនសង្ស័យកន្លងមកធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំ តែជនសង្ស័យអនុវត្តទោសក្នុងពន្ធនាគារបានរយៈពេល៨ខែ ទោសសល់ពីនេះត្រូវបានព្យួរជាធម្មតា ដោយជាប់ចោទពីបទហិង្សាដោយចេតនា ។ ជនសង្ស័យត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានដីកាបង្គាប់ឱ្យដោះលែងលេខ៦៤៨អ.ក/១៩ ដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya