ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ​យុវជន​ម្នាក់​ ស្លាប់​បាត់បង់​ជីវិតភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​សុខៗ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង នៅភ្នំពេញ

​យុវជន​ម្នាក់​ ស្លាប់​បាត់បង់​ជីវិតភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​សុខៗ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង នៅភ្នំពេញ

ភ្នំពេញ​:  កាលពី​វេលា​ម៉ោង ១០​និង ៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុច​ខាងកើត​រង្វង់​មូល​នាង​បី​កួរ​ស្រូវ​ប្រមាណ ២០០ ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២​ ស្ថិតនៅ​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ផេង វុត្ថា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ រស់នៅ​ផ្លូវ​បេតុង ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក suzuki លែ​ក ពណ៌​ខៀវ លា​យស ពាក់​ផ្លាក​លេខ ភ្នំពេញ​1GQ.7495 ជិះ​តែម្នាក់ឯង​។​

ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​​ ទិសដៅ​ពី​លិចទៅ​កើត ចំណែកឯ​រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ទិសដៅ​ពី​កើ​តទៅ​លិច ​តែ​មិន​ចាំ​ម៉ាក​នោះទេ ពីព្រោះ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​​តាម​សម្ដី​បងប្រុស​ម្នាក់​ដែល​ឃើញ​ហេតុ​ការ​ណ៍បាន​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គាត់​ឮសូរ ប្រាវ រូបគាត់​ចេញមក​មើល​ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ខាងលើ​ដេកស្លាប់​នៅ​នឹង​ថ្នល់​ហើយក៏​ឃើញ​រថយន្ត​បើករត់​ចេញទៅ​ទិស​ខាងលិច បាត់ស្រមោល ដោយ​មិនដឹងថា​រថយន្ត​ម៉ាក​អ្វី​នោះទេ​។​

​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ផ្នែក​ជំនាញ​បាន​ចុះ​មកដល់​ក៏​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya