ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយចេញពីសារព័ត៌មាន CNN ! រដ្ឋញូយ៉កដែលរងគ្រោះខ្លាំងបំផុតដោយសារ COVID-19 នៅអាមេរិក មានអ្នកជំងឺ៧៩៩នាក់ទៀតទើបតែស្លាប់, សរុបក្នុងរដ្ឋនេះ មានអ្នកស្លាប់ច្រើនជាង៧,០០០នាក់

ផ្សាយចេញពីសារព័ត៌មាន CNN ! រដ្ឋញូយ៉កដែលរងគ្រោះខ្លាំងបំផុតដោយសារ COVID-19 នៅអាមេរិក មានអ្នកជំងឺ៧៩៩នាក់ទៀតទើបតែស្លាប់, សរុបក្នុងរដ្ឋនេះ មានអ្នកស្លាប់ច្រើនជាង៧,០០០នាក់

(ញូយ៉ក)៖  អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានឲ្យដឹងថា អ្នកជំងឺ COVID-19 យ៉ាងហោច៧៩៩នាក់ទៀត ទើបតែបានបាត់បង់ជីវិត នៅទូទាំងរដ្ឋរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

បើតាមលោក Cuomo ចំនួនខាងលើគឺជាតួលេខអ្នកជំងឺ COVID-19 នៅរដ្ឋញូយ៉ក ដែលបានស្លាប់កំឡុងពេលពេញមួយថ្ងៃពុធសប្តាហ៍ នេះ (ពេលវេលានៅរដ្ឋញូយ៉ក) ហើយវាជាអត្រាខ្ពស់ជាងគេ បើធៀបនឹងតួលេខនាពេលកន្លងៗមក។ តួយ៉ាងពេញមួយថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំងឺ COVID-19 នៅរដ្ឋញូយ៉កចំនួន៧៧៩នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា បូកជាមួយតួលេខថ្មីខាងលើ នាពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់ នៅទូទាំងរដ្ឋញូយ៉ក កើនដល់យ៉ាងតិច ៧,០៦៧នាក់ ខណៈបើតាមទិន្នន័យចុងក្រោយរបស់វែបសាយ worldometers.info ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកមាន ១៥,៧៦៩នាក់ ក្នុងចំណោមអ្នកឆ្លងដល់ទៅ៤៣៩,៧២៥នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya