ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ថា នៅល្ងាចថ្ងៃទី៨ ខែ មេសាឆ្នាំ២០២០  ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធនឹងគ្រឿង ញៀនត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវបង្ក្រាបបានក្នុងពីរលើកផ្សេងគ្នា ដែលមួយករណីស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់បានជនសង្ស័យពីរនាក់ និងគ្រឿង​ញៀនមួយចំនួន និងមួយករណីទៀតនៅសង្កាត់ទួលសង្កែទី១ ឃាត់បានម្នាក់និងវត្ថុតាងមួយចំនួនផងដែរ។

កំលាំងជំនាញខណ្ឌសហប៉ុស្តិបានធ្វើការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច

ផ្លូវលំ ក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ ឈ្មោះ សយ រក្សា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ។ មុខរបកម្មករ។ និងទី២ ឈ្មោះ ប៊ិក សារិទ្ធ ភេទប្រុសអាយុ២៣ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅ ការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ។ មុខរបកម្មករ។

សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច។  ចំណែកម៉ោង៧យប់ថ្ងៃទី៨ខែមេសា ឆ្នាំ២០២០ កម្លាំង យើងបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចសំណង់មិនរៀបរយផ្លូវលំក្រុមទី១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ១/ឈ្មោះរៀម តុលា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

សម្ភារះដកហូតរួមមាន ក្រាមពណ៍សថ្លាចំនួន១កញ្ចប់ថង់ធំល្មម ។ ទូរសព្ទ័១គ្រឿងម៉ាកហូវៃពណ៍ខៀវ(ចាស់)។ ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya