ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនសង្ស័យ៩នាក់ ករណីចោរប្លន់ ទៅសាលាដំបូងខេត្ត

បញ្ជូនជនសង្ស័យ៩នាក់ ករណីចោរប្លន់ ទៅសាលាដំបូងខេត្ត

កំពង់ស្ពឺ ៖  កាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចបញ្ជូនក្រុមជនសង្ស័យ៩នាក់ជាមុខសញ្ញាចោរ ប្លន់ទៅសាលាដំបូងខេត្តកំពង់ស្ពឺ  ។

ក្រុមជនសង្ស័យជាមុខសញ្ញាចោរប្លន់ទាំង៩នាក់នេះ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់នៅចំណុចផ្សេៗគ្នា។

បង្ក្រាបលើកទី១នៅចំណុចភូមិត្បែស ឃុំវលិ៍លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ៤០និង៤១និងបន្តនៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៥១ខាងត្បូងភោជនីដ្ឋានម្លប់ត្នោត៩៤។

សរុបឃាត់ខ្លួនមុខសញ្ញាចោរប្លន់និងអ្នកទទួលផលបានចំនួន៩នាក់រួមមាន​១.ឈ្មោះសាន សល់ ហៅង៉ោល ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះផុន រ៉ាស៊ីន ហៅស៊ុ ភេទប្រុសអាយុ១៨ឆ្នាំទាំង២នាក់រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣.ឈ្មោះសុខ ដា ភេទប្រសុអាយុ២៦ឆ្នាំមុខរបរកទិញលក់ម៉ូតូរស់នៅភូមិតាពរ ឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺ៤.ឈ្មោះសែ សុត្រារិទ្ធ ហៅតា្រ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិតានួន សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។ ៥.ឈ្មោះចក់ ប្រុសតូច ហៅឡូញ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រពាំងសុក្រំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៦.ឈ្មោះមាន វាសនា ហៅស្នា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិអង្គចក សង្កាត់កន្ទោក ខ័ណ្ឌកំបូលរាជធានីភ្នំពេញ៧.ឈ្មោះរុំ អ៊ុយអេះ ភេទប្រុសអាយុ១៦ឆ្នាំភូមិត្រាចទោល ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៨.ឈ្មោះធឿន ប៊ុនថេត ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិព្រៃសំរោង ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ៩.ឈ្មោះ ហួត ប៉េងលី ភេទប្រុសអាយុ២០ឆ្នាំរស់ភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។  ជនសង្ស័យទាំង៩នាក់ខាងលើនេះ បានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya