ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » លឹម យូ​វែង នាំចូល​ហ្គាស​គេចពន្ធ​តាម​អំពើ​ចិត្ត​ ​

លឹម យូ​វែង នាំចូល​ហ្គាស​គេចពន្ធ​តាម​អំពើ​ចិត្ត​ ​

បន្ទាយមានជ័យ​៖ សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​សកម្មភាព​នាំចូល​ហ្គាស​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ចាន់ណា​ផល្លា និង ហេង ចិន្តា​គ្រុប កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​ទាំង​២​នេះ​សុទ្ធសឹង​ជា​ភរិយា​មន្ត្រី​យោធា​ដ៏​មានអំណាច​ប្រចាំ​ភូមិភាគ​ទី​៥ ហើយ​មាន​លោក លឹម យូ​វែង​ជា​មេ​ការជួយ​រត់ការ​សម្របសម្រួល​បើកផ្លូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​។  នៅ​ចំណុច​ច្រករបៀង​ទន្សាយ​អើត​គេ​សង្កេតឃើញ​សមត្ថកិច្ច​មួយចំនួន​មិនសូវ​ហ៊ាន​ជិះ​ម៉ូតូ​ឬ​ដើរទៅ​ក្បែរ​ទេ​ហើយ​ពេលខ្លះ​បានត្រឹមតែ​អើតមើល​តាម​របង​ស័ង្កសី​ប៉ុណ្ណោះ​មិន​ហាន​ចូលទៅក្នុង​ទេ ខ្លាច​សិទ្ធិអំណាច​របស់លោក លឹម យូ​វែង​ហើយ​សមត្ថកិច្ច​ដទៃទៀត ត្រូវបាន​លោក លឹម យូ​វែង​ណាត់​ឲ្យ​ទទួល​លុយ​តាម​ហាង​កាហ្វេ ឬ​ហាង​ខារ៉ាអូខេ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទៅ​រំខាន​ដល់​ការរកស៊ី​នាំចូល​ហ្គាស​គេចពន្ធ​របស់​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នោះ​។​
​លោក លឹម យូ​វែង ត្រូវគេ​ស្គាល់​ថា​ជាម​ន្ត្រី​យោធា​ដ៏​មានអំណាច​ក្នុង​កងពល​លេខ​៥១ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥​ជា​មេការ​សម្របសម្រួល​សម្រាប់​ការ​នាំចូល​ហ្គាស​គេចពន្ធ​ឲ្យ​ក្រុមហ៊ុន​ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប ហើយ​លោក លឹម យូ​វែង​ក៏បាន​បង្កើត​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​នៅក្នុង​ដីឡូត៍​របស់ខ្លួន​នៅជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ហើយ​មានការ​ហ៊ុំ​របង​ស័ង្កសី​និង​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ទៅ​ក្បែរ​ទេ​ព្រោះ​នៅក្នុង​របង​ស័ង្កសី​នោះ​មាន​ហ្គាស​គេចពន្ធ​ដែល​នាំចូល​ពី​ស្រុកថៃ​ក្នុង​មួយថ្ងៃៗ​រាប់ពាន់​ធុង​គឺ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​មួយចំនួន​មិនដែល​ហ៊ាន​ទៅ​ក្បែរ​ទីតាំង​នោះទេ​។​
​តាម​របាយការណ៍​នៃ​ការប្រមូល​ចំណូល​ពន្ធ​បាន​បង្ហាញថា​សកម្មភាព​នាំចូល​ទំនិញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មានការ​កើនឡើង​លើស​ផែនការ​បន្ទាប់ពី​មានការ​រឹតបន្តឹង​ឲ្យ​ប្រមូល​ពន្ធ​១០០​ភាគរយ គ្រប់មុខ​ទំនិញ​ដែល​នាំចូល​ប្រទេស​កម្ពុជា​។​ប៉ុន្តែ​នៅ​ចំណុច​ភូមិសាស្ត្រ​ច្រករបៀង​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ទន្សាយ​អើត ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​នៅតែមាន​សកម្មភាព​លួចលាក់​នាំចូល​ហ្គាស​គេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ លឹម យូ​វែង​ជា​អ្នក​ជួយ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង​ចិន្តា គ្រុប នាំចូល​ហ្គាស​គេចពន្ធ​ពី​ស្រុកថៃ​ទាំងយប់​ទាំង​ថ្ងៃ  ហើយ​ជំនាញ​គយ​ក៏​មិន​ចង់​មានការ​ប៉ះទង្គិច​ជាមួយ​លោក លឹម យូ​វែង នោះដែរ ព្រោះ​គយ​អត់​កាំភ្លើង លោក លឹម យូ​វែង គាត់​មាន​កាំភ្លើង​។​
​លោក គោ ស៊ុំ​សារឿ​ត​ដែល​បាន​ឯកភាព​ជាមួយ​លោក ឱម យ៉ិនទៀង​ក្នុង​ការយក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ​ក្នុងការ​បោសសម្អាត​អំពើពុករលួយ មាន​ឆន្ទៈ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់​ដែល​បង្កើត​ដោយ លឹម យូ​វែង ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា​និង​ក្រុមហ៊ុន ចិន្តា ផល្លា គ្រុប​នាំចូល​ហ្គាស​គេចពន្ធ​ឬក៏​យ៉ាងណា​នោះទេ​ព្រោះ​ច្រករបៀង​មួយកន្លែង​នេះ​កំពុង​មានការ​លួចលាក់​នាំចូល​ទំនិញគេចពន្ធ​ឡើង​ដុះ​ស្លែ​ទៅហើយ​។​
​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា លោក លឹម យូ​វែង កំពុង​ប្រព្រឹត្ត​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​គឺ​ទី​១​លួច​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ និង​ទី​២​ឃុបឃិត​ឲ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ដូច្នេះ​លោក ប៊ុន សេង ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក លឹម យូ​វែង ឡើងវិញ​ផង​។​
​ដោយឡែក លោក គោ ស៊ុំ​សារឿ​ត​ក៏​មិនគួរ​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឱកាស​ឲ្យ​លោក លឹម យូ​វែង​បន្ត​បើក​ច្រករបៀង​ខុសច្បាប់​នៅក្នុង​ដីឡូត៍​របស់ខ្លួន​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប​នាំចូល​ហ្គាស​គេចពន្ធ​រាប់ពាន់​ធុង​ក្នុង​មួយថ្ងៃៗ​តទៅទៀត​ទេ​ដែល​យ៉ាងហោចណាស់​ជាការ​ចូលរួម​អនុវត្តន៍​ការប្តេជ្ញាចិត្ត​របស់លោក ឱម​យ៉ិនទៀង ដែល​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ​សម្រាប់​ការ​បោសសម្អាត​អំពើពុករលួយ ៕ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya