ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបអាល់កុលក្លែងក្លាយ ចំនួន១២០៣០លីត្រ នៅភ្នំពេញ

បង្ក្រាបអាល់កុលក្លែងក្លាយ ចំនួន១២០៣០លីត្រ នៅភ្នំពេញ

ភ្នំពេញ:  កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អាល់កុលក្លែងក្លាយចំនួន៤០១កាន ស្មើនឹង១២០៣០លីត្រ ត្រូវបាន មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជា មួយ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរខណ្ឌ ក្រោមការសម្រប សម្រួល ពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចាប់ដកហូត  ស្ថិតនៅផ្ទះលេខA23 ផ្លូវP4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ:

តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន១២០៣០លីត្រ ដែលឈ្មួញ លួចស្តុកទុកសម្រាប់ចែកចាយដោយខុសច្បាប់ ហើយក្រោយពីកម្លាំងជំនាញ ស្រាវជ្រាវ រហូតដល់ចុះបង្ក្រាប និងដកហូតនាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ នៅទីតាំងខាងលើ ។  មន្ត្រីជំនាញរបស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងនេះជា មេតាណុល ជាសារធាតុពុល ប៉ះពាល់សុខភាព ដល់អ្នកយកទៅប្រើប្រាស់ វាមិនមែនជាអាល់កុលទេ ។

ក្រោយពីបង្ក្រាបចាប់បានអាល់កុលក្លែងក្លាយទាំងនេះ ត្រូវបានរឹបអុស យកទៅរក្សាទុកនៅនាយកដ្ឋាន ចំណែកម្ចាស់ទីតាំងមិនមានវត្តមានទីនោះឡើយ មានតែអ្នកតំណាងមើលការខុសត្រូវផ្ទះខាងលើ បុរសម្នាក់ត្រូវបានឃាត់ខ្លួននាំទៅសាកសួរផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya