ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ញ៉ែម សៅ ពង្រាយ​ម្រ​ន្តី​ដាក់​ប៉ុស្តិ៍ លុយ​ចូល​ទៅណា​? ​

លោក ញ៉ែម សៅ ពង្រាយ​ម្រ​ន្តី​ដាក់​ប៉ុស្តិ៍ លុយ​ចូល​ទៅណា​? ​

កំពង់ស្ពឺ​៖ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ សម្បូរ​ទៅដោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ទាំង​ឈើ​ប្រភេទ​លេខ​២ ដែល​បានមកពី​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​សហគមន៍ ហើយ​ក្នុង នោះ​ក៏មាន​ការដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត និង​ឈើ​គ្រញូង​មានតម្លៃ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ទាំងយប់​ទាំង​ថ្ងៃ​។​
​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​លោក​ញ៉ែម សៅ បាន​ពង្រាយ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ និង​ចំណុច​ផ្លូវ​មកពី​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​មមាញឹក ហើយ​នគរបាល​សេដ្ឋកិច្ច​របស់លោក​ញ៉ែម សៅ បានដាក់​រថយន្ត នៅលើ​ដងផ្លូវ​ត្រៀមចាំ​ប្រដេញ​ឡាន​ដឹកទំនិញ​និង​ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ តាមតែ​អំពើ​ចិត្ត គឺ​សកម្មភាព​នេះ​ផ្ទុយ​ពីបទ​បញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​បាន​ចាត់តាំង​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ចូលរួម​បង្ការ​បង្ក្រាប​បទល្មើស មិនមែន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍​ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ ឬ​ឡាន​ដឹកទំនិញ​យកលុយ​នោះទេ​។​
​ដោយឡែក ការដាក់​រថយន្ត​ចាំ​ប្រដេញ ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ គឺជា​រឿង​ខុសឆ្គង​ខ្លាំង​បំផុត ដែល​ពេលខ្លះ​ការបើក​ប្រដេញ​ឡាន​ដឹកឈើ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់ អ្នកដំណើរ​ហើយ​ពេលខ្លះទៀត​ក៏មាន​ការផ្ទុះអាវុធ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង ដែល​ទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ត្រួត​ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ​នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ ឡើងវិញ​ជាបន្ទាន់​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya