ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋខ្មែរមកពីថៃ តាមច្រកព្រំដែន ជិត២ពាន់នាក់ ក្នុងខេត្តឧត្តរមានជ័យ

ពលរដ្ឋខ្មែរមកពីថៃ តាមច្រកព្រំដែន ជិត២ពាន់នាក់ ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃប្រមាណ ១,៨៥៩នាក់ បាននាំគ្នាសម្រុកចូលមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអូរស្មាច់ ក្នុងក្រុងសំរោង និងច្រកជាំ ក្នុងស្រុកអន្លង់វែង។

បើតាមលោក ប៉ែន កុសល្យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរក្នុងខេត្តសុរិន្ទ របស់ថៃ មិនអនុញ្ញាតឱ្យពលរដ្ឋឆ្លងកាត់ព្រំដែនរវាងខេត្តសុរិន្ទ របស់ថៃ និងខេត្ត ឧត្តរមានជ័យ របស់កម្ពុជានោះឡើយ ដើម្បីអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលថៃ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ តែដោយឃើញពលរដ្ឋខ្មែរមកកកកុញនៅតាមព្រំដែន លោក ប៉ែន កុសល្យ ក៏បានទាក់ទងអភិបាលខេត្តសុរិន្ទ ដើម្បីសម្រួលបើកច្រកព្រំដែន ឱ្យពលរដ្ឋខ្មែរទាំងនេះបានចូលមកប្រទេសកម្ពុជា។

ប្រជាពលរដ្ឋដែលសម្រុកចូលតាមច្រកព្រំដែនទាំងពីរនៅក្នុងខេត្តឧត្តរមានជ័យ មិនមែនមានតែពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យនោះឡើយ គឺមានមកពីតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ដោយយោងតាមព័ត៌មានពីខាងអភិបាលខេត្តសុរិន្ទនោះ លោក ប៉ែន កុសល្យ បានឱ្យដឹងថា ការដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ មកសម្រុកឆ្លងព្រំដែននៅក្នុងខេត្តឧត្តរមានជ័យនេះ ដោយសារព្រំដែននៅតាមខេត្តដទៃនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យចូលមកប្រទេសកម្ពុជានោះឡើយ។

ទន្ទឹមនឹងការសម្រុកចេញចូលរបស់ប្រជាពលរដ្ឋមកពីប្រទេសថៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ និង លោក ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានរៀបចំក្រុមគ្រូពេទ្យប្រចាំការនៅច្រកព្រំដែន ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋឆ្លងព្រំដែនមកពីថៃ ហើយបានរៀបចំ ប្រព័ន្ធបាញ់ថ្នាំសម្លាប់មេរោគមុនពេលចូលមកដល់ដីកម្ពុជាផងដែរ។

មុននឹងអនុញ្ញាតឱ្យទៅតាមគោលដៅរបស់ពួកគេនោះ ក្រុមគ្រូពេទ្យប្រចាំនៅច្រក

ព្រំដែន បានពិនិត្យសុខភាព និងណែនាំដល់ពួកគេឱ្យអនុវត្តន៍តាមវិធាន ទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លង និងឆ្លងជំងឺកូវីដ១៩។ ជាពិសេសបានណែនាំពួកគេឱ្យដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃពេលទៅដល់ផ្ទះ ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ១៩ ទៅក្រុមគ្រួសារក្នុងករណីពួកគេមានជំងឺនោះ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមប្រជាពលរដ្ឋឆ្លងដែនជិតពីរពាន់នាក់នេះ មានប្រជាពលរដ្ឋពីរនាក់ ដែលជាអ្នករស់នៅក្នុងស្រុកត្រពាំងប្រាសាទ និងអន្លង់វែង ខេត្តឧត្តរមានជ័យ មានបញ្ហាសុខភាព។ ពួកគេត្រូវបានយកសំណាកផ្សេងៗទៅពិនិត្យរកជំងឺកូវីដ១៩ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya