ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយចេញពីសារព័ត៌មាន CNA ! សិង្ហបុរីរកឃើញ COVID-19 ១៤២ករណីថ្មី, ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១,៦២៣នាក់ ក្នុងនោះស្លាប់៦នាក់

ផ្សាយចេញពីសារព័ត៌មាន CNA ! សិង្ហបុរីរកឃើញ COVID-19 ១៤២ករណីថ្មី, ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១,៦២៣នាក់ ក្នុងនោះស្លាប់៦នាក់

(សិង្ហបុរី)៖  នាយប់ថ្ងៃពុធនេះ សិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១៤២នាក់ថែមទៀត ដែលធ្វើឲ្យចំនួនអ្នក ឆ្លងសរុបកើនដល់១,៦២៣នាក់។  នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមនោះ ៥៥ករណីមាន ជាប់ពាក់ព័ន្ធនឹងចង្កោមករណីឆ្លងពីមុនៗ រីឯ២ករណី ជាករណីឆ្លងនាំចូល ហើយ ករណីផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកអ្នកជំងឺ COVID-19 ២៩នាក់ក៏ទើបតែបាន ចាកចេញពីមន្ទីរពេទ្យ ក្រោយ ជាសះស្បើយផងដែរ ក្នុងថ្ងៃពុធនេះ។

គួរជម្រាបថា មកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរី ដែលបានកើនដល់១,៦២៣នាក់ ក្នុងនោះស្លាប់ ៦នាក់ និងជាសះស្បើយ៤០៦នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya