ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប និងរឹបអូសស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកខូចគុណភាព ២កុងទីន័ ស្រុកកៀនស្វាយ នៅកណ្តាល

បង្ក្រាប និងរឹបអូសស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកខូចគុណភាព ២កុងទីន័ ស្រុកកៀនស្វាយ នៅកណ្តាល

(កណ្ដាល)៖  នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០  សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងរឹបអូសស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកខូចគុណភាព ២កុងទីន័រអត់ច្បាប់នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល  នៅក្នុងឃ្លាំងមួយ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយរកឃើញគ្រឿងក្នុងជ្រូក ស្លាបមាន់ ក្បាលមាន់ ចំនួន២កុងទីន័រ ដែលនាំចូល និងស្តុកទុកដោយខុសច្បាប់។

ទីតាំងនេះមានម្ចាស់ឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះ លេខ១៦ ផ្លូវ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត សាខាគយ សាខា កាំកុងត្រូល អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន។ សមត្ថកិច្ចបានឱ្យម្ចាស់ទីតាំងគាស់ទូរកុងទីន័រ និងពិនិត្យរកឃើញទំនិញទាំងអស់សុទ្ធតែខូចគុណភាព។

យោងតាមចម្លើយរបស់ម្ចាស់ទីតាំង ឈ្មោះ ហ៊ឹម សុខហឿន បានប្រាប់ថា ទំនិញទាំងនេះពិសេស ពោះវៀនជ្រូក គឺប្រមូលទិញពីឈ្មោះ ធុន ឆាង រស់នៅខេត្តបន្ទាយមានជ័យ ចំនួនជិត២០តោន ប៉ុន្តែទើបតែដឹកមកស្តុកទុកនៅទីនេះ ប្រមាណ៥តោនប៉ុណ្ណោះ ហើយពោះវៀនជ្រូកទាំងនេះ គឺទិញយកមកកែច្នៃធ្វើស្រោមសាច់ក្រក នាំចេញទៅប្រទេសចិន ហើយខ្លួនបានសហការជាមួយជនជាតិចិន សញ្ជាតិអាមេរិក ម្នាក់ទៀតឈ្មោះ ទុង សឿមិញ និងបានដឹកមកស្តុកនៅទីនេះបាន ២សប្តាហ៍ប៉ុណ្ណោះ ចំណែកឯឧបករណ៍និងម៉ាស៊ីន គឺនាំចូលមកពីប្រទេសចិន។

លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបស្សុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល បានប្រាប់ថា ទំនិញទាំងនេះគឺសុទ្ធតែខូចគុណភាពទាំងអស់ ហើយម្ចាស់ទីតាំងនេះ ក៏ពុំបានសុំច្បាប់ដឹកជញ្ជូន នាំចូល និងស្តុកផលិតកម្មសាច់សត្វនោះទេ។

លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋករខេត្តកណ្តាល បានថ្លែងថា  «យើងមិនទាន់ដឹងថា ទំនិញទាំងនេះ បានបង់ពន្ធ ឬយ៉ាងណានោះទេ ហើយចំពោះគ្រឿងម៉ាស៊ីន ដែលស្តុកទុកក្នុងឃ្លាំងនេះ ក៏មិនដឹងថាបានបង់ពន្ធឬក៏មិនបង់នោះទេ ហើយលោកនឹងឱ្យម្ចាស់យកឯកសារមកពិនិត្យផ្ទៀងផ្ទាត់»

បន្ទាប់ពីក្រុមការងារត្រួតពិនិត្យ ក.ប.ប បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើរថយន្តលទ្ធផលឃើញថា ពោះវៀនជ្រូកដែលក្លាស្សេដាក់ក្នុងទូកុងតឺន័រខូចគុណភាព និងមានក្លិនស្អុយ។ បន្ទាប់មកតំណាងអយ្យការ បានសម្រេចឲ្យយកវត្ថុតាងខាងលើ រក្សាទុកនៅទីតាំងកើតហេតុបណ្ដោះអាសន្ន ដោយបិទសៀលកុងតឺន័រទាំងពីររង់ចាំការអនុវត្តនីតិវិធីបន្ត។

ចំណែកឯសម្ភារៈ និងឧបករណ៍ផ្សេងៗគឺខាងសាខាគយ និងរដ្ឋាករ បានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ។ រីឯម្ចាស់ទំនិញបាននាំទៅ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយទំនិញទាំងនោះក៏នឹងត្រូវធ្វើការដកហូតដើម្បីដុតបំផ្លាញចោល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya