ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» Breaking News, ព័ត៌មានជាតិ » បុរី ប៉េង ហួត បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើឱ្យមាន​ប្រតិកម្ម​ ​

បុរី ប៉េង ហួត បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើឱ្យមាន​ប្រតិកម្ម​ ​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា​សង្កាត់​និរោធ ក្នុង​ខណ្ឌមានជ័យ បាននិងកំពុង​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញ​ឯកជន ម្ចាស់​បុរី ប៉េង ហួត​បូម​ខ្សាច់​ពី​ទន្លេ យកទៅ​ចាក់​បំពេញ បឹងបួ​នៅ​ម្ដុំ​នោះ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​…​ធ្វើ​ឲ្យ​ពួកគាត់​ទទួលរង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា​ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង​និង​ដោយសារតែ​លែងមាន​បឹងបួ សម្រាប់​រំដោះ​ទឹក​តទៅទៀត ព្រមទាំង​គ្មាន​ប្រព័ន្ធ​លូទឹក​ត្រឹមត្រូវ​សម្រាប់​បង្ហូរទឹក​ចេញ ពី​តំបន់​នោះ​ផងដែរ ។​

​បងប្អូន​ប្រជាពលរដ្ឋ បាន​និយាយ​ប្រាប់ថា អ្វីដែល​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​នឹក​ហួសចិត្ត​យ៉ាងខ្លាំង​នោះ​គឺ​ក្រៅពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ​បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យកទៅ​ធ្វើជា​កម្មសិទ្ធិ  ធ្វើ​ឲ្យ​អស់​អាង​ស្តុក​ទឹក​តទៅទៀត និង​ធ្វើ​ឲ្យ​លិចលង់​លំនៅ​ឯា​ន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ /​រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុង​ការធ្វើ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ​និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បានបញ្ជាក់​ប្រាប់ថា​ម្ចាស់​បុរី ប៉េង ហួត​បាននិងកំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ​ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើ​ឲ្យ​បាត់បង់​រូបភាព​ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ​យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវគេ​យកទៅ​ធ្វើ ជា​កន្លែង​សាងសង់​សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុងតម្លៃ​រាប់ម៉ឺន​និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់លាន​ដុល្លារ​យ៉ាង​សប្បាយចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែលជា​អាង​ស្តុក​ទឹក​ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៏​មាន​សារប្រយោជន៍​បំផុត​បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិនដឹង​ជា​ទទួលបាន​នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មកវិញ ចំពោះ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​នោះទេ ។​

បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ​កំពុង​រស់នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាង​កើតមាន​សំណង់​បុរី​ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​… ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់ជា​ផ្លូវទឹក អាចជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​)​ឥឡូវ​ក៏មាន​ក្រុមហ៊ុន ឯកជន​មួយចំនួនទៀត បាន​ទៅ​ចាក់​ខ្សាច់​លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា​សំណង់ផ្ទះ​ល្វែង​លក់​ដូចគ្នា  ប្រៀបដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង​មិន​ឲ្យ​ទឹក​អាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅទៀត​តែម្ដង ។ គួបផ្សំ​នឹង​តំបន់​តាងៅ​បឹង​ស្នោ មិនទាន់មាន​ប្រព័ន្ធ​លូ ស្រួលបួល​ត្រឹមត្រូវ​ដែល​អាចជួយ​បង្ហូរទឹក ចុះទៅ​ប្រឡាយ​បារាំង នៅជាប់​ពី​ខាងក្រោយ «​វត្ត​និរោធ​» ឲ្យ​វា​ហូរ​ចាក់​ទៅ​ទន្លេ​ផង​នោះ​… គេ​សួរ​សំនួរ​ដដែលៗ​ថា «​តើ​កម្រិត​នៃ​ការលិចលង់ ចំពោះ​ប្រជាពលរដ្ឋ នៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក​និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌមានជ័យ វា​មាន​ទំហំធំធេង​ប៉ុនណា​ទៅ​»?

​ពាក់ព័ន្ធ​នឹង ប្រព័ន្ធ​លូ បង្ហូរទឹក​នេះដែរ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​និយាយ​រិះគន់ ដោយ​ការងឿងឆ្ងល់​ថា​ធម្មតា​ប្រឡាយ​បារាំង ស្ថិតនៅ​ខណ្ឌមានជ័យ គឺ​បាន​កើតមានឡើង​តាំងពី​ជំនាន់​បារាំង កាលសម័យ​កសាង រាជធានី​ភ្នំពេញ ពីដំបូង​មកម្ល៉េះ ដើម្បី​បង្ហូរទឹក​ចេញពី​តំបន់​នោះ​… តែ​ពេលនេះ​មាន​គេ​ចាក់ដី​លុប​ប្រឡាយ​បារាំង​នោះ អស់​ជាច្រើន​ម៉ែត្រ​ទៅហើយ ដោយ​ដាក់លូ​ដ៏​តូច​មួយ​ហើយ​ធ្វើជា​ស្ពាន​ពីលើ ។ គេ​មិនដឹងថា តើ​ការចាក់ដី​លុប​ប្រឡាយ​បារាំង​ដាក់លូ​ដ៏​តូច​មួយ ហើយ​ធ្វើ​ស្ពាន​ពីលើ​នេះ ជាការ​ធ្វើឡើង​ដោយ​អាជ្ញាធរ​ខណ្ឌមានជ័យ  ឬ​សាលា​រាជធានី​ភ្នំពេញ ឬ​ធ្វើឡើង​ដោយ​ម្ចាស់​សំណង់​បុរី ប៉េង ហួត ឬ​យ៉ាងណា​នោះឡើយ​…  ហើយ​គេ​ក៏​មិនទាន់​បានដឹងថា  តើ​ការធ្វើ​បែបនេះ​មាន​ផលប្រយោជន៍​អ្វី​ដែរ ៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya