ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនបុរសម្នាក់ ករណីចេញសែកស្អុយ ១៥ម៉ឺនដុលា្លរ នៅភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ ករណីចេញសែកស្អុយ ១៥ម៉ឺនដុលា្លរ នៅភ្នំពេញ

(ភ្នំពេញ)៖  សូមរំឮកថា កាលពីរសៀលថ្ងៃទី៧ ខៃមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនាយដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ឈ្មោះ ផូ ណូរិន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួ និងចោទប្រកាន់តាមផ្លូវច្បាប់ក្រោយត្រូវបានចាប់ខ្លួន ពាក់ករណីចេញមូលទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ផូ ណូរិន ភេទប្រុស អាយុ៤៦ឆ្នាំ ពីបទ «មិនបំពេញកាតព្ធកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី «ឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិទូទាត់សងប្រាក់»។

ចាប់ខ្លួនជនសង្ស័យឈ្មោះ ផូ ណូរិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ រឿងជនសង្ស័យឆបោកប្រាក់ ដោយបានចេញមូលទានប័ត្រ គ្មានសាច់ប្រាក់ សរុប១៥០,០០០ដុល្លារ ដោយមានភ្ជាប់ទាំងឯកសារសែកស្អុយមកជាមួយ ជាភស្តុតាងោងដែរ។ នេះបើយោងប្រភពពីមន្ត្រីសាលាដំបូង បានថ្លែងប្រាប់បណ្ដាញព័ត៌មានឱ្យដឹង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដដែល។  ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជឿទុកចិត្តលើខ្លួន ទើបឈានដល់ប្រើកលល្បិចចេញស្អែកស្អុយ បោកជនរងគ្រោះ ទើបជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya