ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរសារធាតុញៀន នៅកណ្តាល

ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរសារធាតុញៀន នៅកណ្តាល

កណ្ដាល:  ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចកើតហេតុផ្ទះជនសង្ស័យ ភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី  ។

ជនសង្ស័យឈ្មោះ លី អេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ ជាងសំណង់។

វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនម៉ាទឹកកកចំនួន០៥កញ្ចប់តូច
-ទូរសព្ទ័ដៃចំនួន០១គ្រឿង
-កាំភ្លើងខ្យល់ចំនួន០១ដើម នឹងសម្ភារ:សម្រាប់ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

សភាពរឿងហេតុ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី កម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀនស្រុកកោះធំ បានសហការគ្នាជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានចុះទៅបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម នៅចំណុចកើតហេតុខាងលើ ដោយបានដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ៥កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ កាំភ្លើងកែច្នៃ ១ដើម ,ទូរសព្ទ័ដៃចំនួន០១គ្រឿងហើយនឹងសម្ភារ:ប្រើប្រាស់ នឹងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ ក្រោយមកនគរបាលបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។

សមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកកខាងលើនេះ គឺពិតជារបស់រូបគេប្រាកដមែន ដោយបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ ពុំស្គាល់ឈ្មោះ នៅចំណុចបឹងត្របែក រាជធានីភ្នំពេញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya