ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ខ្យល់កន្ត្រាក់ ផ្ទះប្រជាពលរដ្ឋចំនួន៩២ខ្នងខូចខាត ស្រុកឧដុង្គ នៅកំពង់ស្ពឺ

ខ្យល់កន្ត្រាក់ ផ្ទះប្រជាពលរដ្ឋចំនួន៩២ខ្នងខូចខាត ស្រុកឧដុង្គ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: ភ្លៀងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៩២ខ្នង ដែលមាន៦ភូមិស្ថិតក្នុងឃុំក្រាំងចេកស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៧ខែមេសាឆ្នាំ២០២០។

 

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់ធ្លាក់ ក្នុងភូមិសាស្ត្រក្នុងស្រុកឧដុង្គបានបង្កឲ្យផ្ទះ បងប្អូនប្រជាពលរដ្ឋសរុបចំនួន៩២ខ្នងផ្ទះរងកាខូចខាត់យ៉ាងតំណុំចំនួន៦ភូមិ។

រួមមាន១.ភូមិទួលប៉ារ៉ាយមានចំនួន២៩ខ្នងផ្ទះខូចខាតធ្ងន់ចំនួន៤ខ្នងផ្ទះ២.ភូមិរំពាត់ជ្រូគចំនួន១៧ខ្នងផ្ទះខូចខាតស្រាល៣.ភូមិអំពិលផ្អែមចំនួន១៩ខ្នងផ្ទះខូចខាតធ្ងន់១ខ្នងផ្ទះ។

៤.ភូមិដន្លងចំនួន១១ខ្នងផ្ទះខូចខាតធ្ងន់១ខ្នង៥.ភូមិអកយុំចំនួន១ខ្នងផ្ទះខូចខាតស្រាលនិងទី៦.ភូមិស្តៅឯមចំនួន១៥ខ្នងផ្ទះខូតខាតស្រាល។

ប្រភពបានបន្តថាភ្លៀងខ្យល់កន្ត្រាក់នេះមិនបានធ្វើឲ្យបងប្អូនប្រជាពលដ្ឋណាម្នាក់រងរបួសនោះដែរ។

អាជ្ញាធរស្រុក និងខេត្ត បានចុះទៅទីតាំងដែលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធមជាតិនោះផងដែរ នៅព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ២០២០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya