ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ TVFB ​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​បទល្មើស ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍

លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ TVFB ​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​បទល្មើស ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍

ភ្នំពេញ៖ កាលពី​យប់​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានបង្ហើបប្រាប់ថា ពិតជាមានការឃាត់ ខ្លួន​លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB ពិតប្រាកដមែន  នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​ដោយពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ។​

ដោយឡែកលោកឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន​បញ្ជាក់ទៀតថា “​ពិតជា​មានការ​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ពិតប្រាកដ​មែន​។ ការចាប់ខ្លួន​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥”​។

លោក​ស្នងការនគរបាល រាជធានីភ្នំពេញ បន្តថា មកដល់ពេលនេះ លោក សុវណ្ណ​រិទ្ធី កំពុង​ឋិត​ក្នុងការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya